លោក Jurgen Klopp កំពុងលើកទឹកចិត្តកីឡាករ ដើម្បីឱ្យពួកគេបង្កើតប្រវត្តិសាស្ត្រថ្មី វាយបកយកឈ្នះលើក្រុម Barcelona វិញ នៅជើងទី២ Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
កាលពីជើងទី១កន្លងទៅ ក្រុម Liverpool បានចាញ់ដល់ទៅ ៣-០ ឯណោះ ដូច្នេះហើយនៅជើងទី២យប់នេះ នឹងធ្វើឱ្យពួកគេពិបាកមិនខានក្នុងការយកឈ្នះច្រើនគ្រាប់ ទើបអាចឡើងវគ្គបន្ដបាន។ ទន្ទឹមគ្នានេះដែរ លោក Klopp បានលើកទឹកចិត្តកូនក្រុម ដោយនិយាយពីឆ្នាំ២០១៤ គ្រាដែលលោកដឹកនាំក្រុម Dortmund ។
នៅពេលនោះ ក្រុម Dortmund បានចាញ់ក្រុម Real Madrid នៅជើងទី១ ៣-០ ដូចគ្នា ហើយក៏លេងនៅ Champions League ដែរ។ ដោយជើងទី២ នៅទឹកដីអាល្លឺម៉ង់វិញ ក្រុម Dortmund ត្រូវលោក Klopp ដូរយុទ្ធសាស្ត្រ ហើយក៏លេងបានយ៉ាងល្អ ឈ្នះ ២-០ វិញ ប៉ុន្តែគួរឱ្យសោកស្ដាយ ពួកគេនៅតែមិនអាចឡើងទៅវគ្គបន្ដបានដដែល។ ក្នុងការប្រកួតឆ្នាំនោះ នៅជើងទី២ លោក Klopp គិតថាក្រុម Dortmund លេង គួរតែស៊ី Real បាន ៥-០ ទើបត្រូវ មិនសម២-០ទេ។
រឿងកើតឡើងនៅឆ្នាំនោះហើយ លោក Klopp បាននិយាយប្រាប់ទៅកូនក្រុម Liverpool ដើម្បីឱ្យពួកគេមានកម្លាំងចិត្ត ហើយធ្វើឱ្យបានសម្រេចក្នុងការយកឈ្នះ Barcelona ច្រើនគ្រាប់ឡើងវគ្គបន្ដ៕ប្រភព៖ dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET