ខ្សែប្រយុទ្ធ Suarez បានបញ្ជាក់ថានឹងមិនអបអរទេ នៅពេលដែលរូបគេអាចរកគ្រាប់បាល់បានទល់ក្រុមចាស់ Liverpool នៅយប់ម៉ោង២រំលងអាធ្រាត្រនេះ។
ក្រុម Barcelona នឹងទៅសួរសុខទុក្ខក្រុម Liverpool ក្នុងជើងទី២ពានរង្វាន់ UEFA Champions League នៅយប់នេះ ក្រោយពីជើងទី១កន្លងទៅ ពួកគេបានយកឈ្នះ ៣-០ រួចទៅហើយ។ ការត្រលប់ទៅលេងនៅក្លឹបចាស់វិញនេះដែរ Suarez អតីតខ្សែប្រយុទ្ធ Liverpool បាននិយាយថានៅរាត្រីនេះ រូបគេនឹងមិនអបអរឡើយ បើទោះជាស៊ុតចូលទៀតក៏ដោយ។
ការមិនអបអរនេះ គឺដោយសារតែរូបគេឱ្យតម្លៃទៅលើការគោរពស្រលាញ់របស់អ្នកគាំទ្រហង្សក្រហម គ្រាដែលខ្លួនលេងឱ្យក្រុមនេះ។ កីឡាករអ៊ុយរុយហ្គាយ បានបន្ថែមថា អ្នកគាំទ្រ Liverpool នៅតែផ្ដល់ក្ដីគោរពដល់រូបគេ ហើយខ្លួនវិញក៏នឹងធ្វើដូចគ្នា៕
ប្រភព៖ dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET