យោងតាមសារព័ត៌មាន Don Balon បានចុះផ្សាយថាអ្នកចាត់ការក្លឹបយក្ស Real Madrid លោក Zinedine Zidane កំពុងមានបំណងចង់នាំយកខ្សែប្រយុទ្ធសញ្ជាតិបារាំង Antoine Griezmann មករួមជើងគ្នាជាមួយ Karim Benzema នៅទឹកដី Bernabeu ក្នុងពេលខាងមុខ។
ត្បិតអីកន្លងទៅលោក Diego Simeone អ្នកចាត់ការ At ធ្លាប់បង្ហាញពីគោលជំហរព្យាយាមទប់ស្កាត់មិនឲ្យ Griezmann ចាកចេញពីក្លឹប ដែលឆ្លើយតបនឹងការត្រៀមដកចេញ Diego Costa តែកីឡាករបារាំងក៏នៅមានភាគរយចាកចេញទៅដដែល ស្របពេល Atletico Madrid បានបន្តទទួលលទ្ធផលមិនល្អនៅ Champions League និង LaLiga ដែលខកខានឈ្នះពានរាប់ឆ្នាំហើយនោះ។
រំឭកថារដូវកាល ២០១៨/១៩ នេះ Griezmann ឈានដល់វ័យ ២៨ ឆ្នាំដោយក្នុងការបង្ហាញខ្លួន ៣៥ លើកនៅ LaLiga រកបាន ១៥ គ្រាប់ ធៀបនឹង Karim Benzema របស់ Real Madrid រកបាន ២១ គ្រាប់។ ប្រភព: FoxSportAsia
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET