Pep Guardiola ថាពានរង្វាន់ English Premier League មិនមែនជាពានដែលងាយឈ្នះនោះទេ ជាក់ស្ដែងរដូវកាលនេះនឹងត្រូវរង់ចាំដល់អស់ការប្រកួតទើបដឹងនរណាជាម្ចាស់ជើងឯក។
Pep បានដឹកនាំក្រុមឈ្នះពានងាយៗនៅអេស្ប៉ាញនិងអាល្លឺម៉ង់ ប៉ុន្តែសម្រាប់នៅអង់គ្លេសវិញ ក្រុមរបស់លោកមានការពិបាកបន្តិច ត្បិតអីបច្ចុប្បន្ននេះកំពុងប្រជែងគ្នាជាមួយក្រុម Liverpool ខ្លាំង។ ជាក់ស្ដែង គិតមកដល់ពេលនេះសប្ដាហ៍ទី៣៧ហើយ នៅមិនទាន់រកឃើញក្រុមណាលើកពានទេ ដោយត្រូវរង់ចាំដល់សប្ដាហ៍ទី៣៨ ដែលជាសប្ដាហ៍ចុងក្រោយទើបដឹងច្បាស់នរណាជាជើងឯក។
អតីតអ្នកចាត់ការ Barcelona ខាងលើបានបន្ថែមដូច្នេះថា៖ “សម្រាប់ការប្រកួតប្រជែងនេះ គឺគ្មានការសង្ស័យទេថា នេះជាលីគប្រកួតប្រជែងណាស់។ ក្រុមមួយនឹងលើកពាន ហើយ១ទៀតនឹងគេងយំនៅផ្ទះ។ មកដល់វគ្គនេះមាន៩២ពិន្ទុ សល់២ប្រកួតក្នុងដៃ វាជារឿងអស្ចារ្យណាស់សម្រាប់ខ្ញុំ ក្នុងអាជីពជាអ្នកចាត់ការ។ វាមិនងាយស្រួលទេ ខ្ញុំសង្ឃឹមថាកីឡាករយើងនឹងធ្វើបានសម្រេច”។
នៅយប់នេះ ក្រុម Man City នឹងត្រូវតតាំងជាមួយក្រុម Leicester City ក្នុងសប្ដាហ៍ទី៣៧។ ការប្រកួតនេះនឹងជក់ចិត្តមិនខាន ត្បិតអី Man City កាលពីជើងទី១កន្លងទៅ បានចាញ់ក្រុម Leicester City នេះ ២-១ រួចមកហើយ៕ប្រភព៖ Bbc
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET