រឿង៤យ៉ាង គួរឲ្យចាប់អារម្មណ៍ពីការប្រដេញពិន្ទុគ្នានៅ Premier League

ទោះនៅសល់ការប្រកួត១គូទៀត ប៉ុន្តែលីគកំពូលអង់គ្លេស English Premier League នាសប្តាហ៍ទី៣៧នេះ បានស៊ុតបញ្ចូលទីគ្នាដល់ទៅ២៤គ្រាប់ទៅហើយ។ ក្នុងនោះមានរឿងគួរឲ្យទាក់ទាញយ៉ាងច្រើន ក្រោយការប្រកួតនេះ៖

១. Liverpool បន្តនៅកំពូលតារាង

ជ័យជម្នះក្រៅដីលើ Newcastle United ៣-២ បានបន្តក្តីសង្ឃឹមឲ្យ Liverpool ក្នុងការគ្រងតំណែងកំពូលតារាង Premier League មាន ២ពិន្ទុ នាំមុខ Manchester City តែលើស១ប្រកួត។ ប្រកួតនៅសល់សម្រាប់ Man City គឺនឹងត្រូវប៉ះជាមួយ Leicester City នាយប់នេះ ។ City ត្រូវតែឈ្នះដាច់ខាត មិនដូច្នេះ Liverpool នឹងក្រសោបឳកាសលើកពាន ខណៈពួកគេនឹងប៉ះ Wolverhampton នៅថ្ងៃអាទិត្យ ទី ១២ខែឧសភា ឆ្នាំ ២០១៩។

២. Tottenham ធ្លាក់មកលេខ៤ តែសល់ឳកាសលេង Champions League រដូវកាលក្រោយ

នៅក្នុងការប្រកួតលើទឹកដី Bournemouth កាលពីថ្ងៃសៅរ៍ អាចនិយាយបានថា គឺជាសុបិន្តអាក្រក់បំផុតរបស់ Tottenham។ កីឡាកររបស់មាន់ខ្នាយមាស ២នាក់ ទទួលបានកាតក្រហម នោះគឺ Son Heung-min និង Juan Foyth ហើយ ៥នាក់ទៀត ទទួលបានកាតលឿង។ កីឡាកររបស់ Spurs ៩នាក់ ត្រូវលេងតទល់ជាមួយកីឡាករ ១១នាក់របស់ Bournemouth តាំងពីដើមតង់ទី ២ ។ ដូច្នេះហើយ គេគ្មានឱកាសឯណាទៅយកឈ្នះ ឬ ស្មើលើ Bournemouth បាននោះទេ។ នៅនាទីទី ៩០ Bournemouth មានឱកាសនាំមុខ និងមានលទ្ធផល ១ទល់នឹង០ ដល់ចប់ការប្រកួត។ ការទទួលបានកាតក្រហមរបស់កីឡាករសំខាន់ទាំង ២ បូករួមនឹងការរបួសរបស់ខ្សែប្រយុទ្ធសំខាន់ Harry Kane និងខ្សែបម្រើដូចជា Jan Vertonghen សុទ្ធតែអាចជាហនិភ័យសម្រាប់ Spurs ក្នុងជំនួបជាមួយ Everton នៅសប្តាហ៍ទី ៣៨។ ទោះបីជា Spurs ចាញ់ប្រកួតក្រោយ ហើយ Arsenal បន្តឈ្នះ នោះ Spurs ក៏មិនអាចធ្លាក់ដែរ ដោយសារគេមាន ៨គ្រាប់នាំមុខ Arsenal ដែលមានន័យថា ទោះបីជា Arsenal មាន ៧០ពិន្ទុនៅប្រកួតក្រោយ ក៏គេនៅតែស្ថិតនៅចំណាត់ថ្នាក់លេខ ៤ តាមរយៈចំនួនប្រៀបលើគ្រាប់បាល់។

៣. Chelsea និង Arsenal កាន់តែខិតជិតក្តីសង្ឃឹមបានលេងនៅ Champions League រដូវកាលក្រោយ

សប្តាហ៍នេះ Chelsea ទទួលបាន ៣ពិន្ទុ ខណៈ Arsenal បានត្រឹមស្មើ និងទទួលបាន ១ពិន្ទុ។ ជាបណ្តោះអាសន្ន Chelsea បានឡើងមកចំណាត់ថ្នាត់លេខ ៣ ខណៈ Arsenal ស្ថិតនៅចំណាត់ថ្នាក់លេខ ៥។ ប៉ុន្តែគេមិនត្រូវភ្លេចទេថា ទាំង Arsenal និង Chelsea កំពុងស្ថិតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់អឺរុបលំដាប់ទី ២ UEFA Europa League។ ដូច្នេះ ឧបមាថា Arsenal មិនអាចដណ្តើមបាន top 4 នៅ Premier League ប៉ុន្តែគេក្លាយជាជើងឯក Europa League នោះគេនឹងមានឱកាសឡើងទៅលេងនៅ Champions League។ អីញ្ចឹងហើយបានជាយើងនិយាយថា ទាំង Chelsea និង Arsenal គឺសុទ្ធតែមានសង្ឃឹមបង្ហាញខ្លួនជាថ្មី នៅ Champions League នារដូវកាលក្រោយ។

៤. Manchester United គ្មានសង្ឃឹមបានលេងនៅ Champions League នៅរដូវកាលក្រោយ

ជាមួយនឹងលទ្ធផល ស្មើ ដោយទទួលបាន ១ពិន្ទុ នៅសប្តាហ៍ទី ៣៧នេះ គឺជាភាពច្បាស់ការហើយថា បិសាចក្រហម មិនអាចឡើងទៅលេងនៅ Champions League នោះទេ នៅរដូវកាលក្រោយ។ ទោះបីជាប្រកួតក្រោយ គេឈ្នះបាន ៣ពិន្ទុក៏ដោយ ក៏ពិន្ទុរបស់ Man Utd មិនអាចតាមទាន់ក្រុមដែលនៅលើគេនោះដែរ។ ដូច្នេះសប្តាហ៍នេះ បានបញ្ជាក់ច្បាស់ហើយថា Man Utd មិនបានអ្វីទាំងអស់ ហើយតទៅរដូវកាលក្រោយដែលមិនបានលេងនៅ Champions League ទៀត។ ជាការកត់សម្គាល់ ក្នុងចំណោមគ្រូបង្វឹកថ្មីរបស់ក្រុមធំៗនៅ Premier League ដូចជា Chelsea, Arsenal និង Man Utd គឺមានតែ Man Utd ទេ ដែលបញ្ចប់ដោយលទ្ធផលដុនដាបជាងគេ!

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT