Mohamed Salah បានរងរបួសក្បាលធ្ងន់ធ្ងរ អំឡុងពេលលេងទល់ក្រុម Newcastle United កាលពីម្សិលមិញនេះ ដែលតម្រូវឱ្យរូបគេត្រូវសែងចេញពីទីលានតែម្ដង។
ការប៉ះទង្គិចក្បាលខ្លាំងនេះ ត្រូវបានអ្នកគាំទ្របារម្ភខ្លាចរូបគេមិនអាចលេងទល់ក្រុម Barcelona នៅជើងទី២បាន ព្រោះ Liverpool ពិតជាត្រូវការខ្សែប្រយុទ្ធខ្លាំង ដើម្បីវាយបកយកឈ្នះវិញ។ កាលពីជើងទី ១កន្លងទៅ ពួកគេបរាជ័យ ៣-០ ទៅហើយ ដូច្នេះជើងទី២នេះ ត្រូវការឈ្នះច្រើនគ្រាប់ ទើបអាចឡើងវគ្គបន្ដបាន។
ដើម្បីឱ្យប្រាកដថា Salah អាចលេងបានឬអត់នោះ រូបគេនឹងត្រូវទៅស្កេនក្បាលមើល ព្រោះពេលរបួសនោះ រូបគេបានបាត់បង់ស្មារតី ៥ទៅ៦វិនាទី ដោយមិនអាចស្ដាប់យល់អ្វីដែលខ្សែការពារ Newcastle សួរឡើយ។ ប្រសិនបើលទ្ធផលចេញមកបញ្ជាក់ថា កីឡាករអេហ្សីបមានការប៉ះទង្គិចខ្លាំងដល់ខួរក្បាល នោះរូបគេមិនអាចលេងទល់ Barcelona ឡើយ ហើយត្រូវសម្រាក១សប្ដាហ៍ឯណោះ៕ប្រភព៖ DailyMail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET