ក្រុមបិសាចក្រហម Manchester United ក្រោយពីស្មើក្រុម Huddersfield ១-១ បានធ្វើឱ្យពួកគេបាត់ឱកាសលេងពានរង្វាន់ UEFA Champions League ហើយ។
ការធ្លាក់មកលេងនៅ Europa League នេះដែរ បានធ្វើឱ្យលោកSolskjaer អ្នកចាត់ការក្រុម Man Utd បាននិយាយថា៖ “កីឡាករយើងបានប្រឹងប្រែងអស់ពីសមត្ថភាព ពួកគេខិតខំខ្លាំង។ យើងមិនល្អគ្រប់គ្រាន់សម្រាប់ការប្រកួតនេះ ហើយនេះជាបញ្ហាក្នុងក្រុមរបស់យើង។ ប្រហែលតំណែងបច្ចុប្បន្នគឺសក្ដិសមបំផុតហើយសម្រាប់ក្រុម Man Utd”។
ឆ្លងកាត់ការប្រកួត៣៧សប្ដាហ៍មកនេះ ក្រុមឈ្នះជើងឯកនៅមិនទាន់រកឃើញនៅឡើយទេ ដោយមាន២ក្រុមប្រជែងគ្នាគឺ Liverpool និង Man City។ ខណៈដែលក្រុម២ទៀតដែលមានឱកាសជាប់ Top4 នោះ គឺ Chelsea បានស្វ័យប្រវត្តិហើយ នៅឡើយតែ១ក្រុមទៀតគឺ Spurs និង Arsenal ។ មើលតាមតារាង Spurs មានឱកាសច្រើនជាង ព្រោះលើសពិន្ទុ Arsenal ៣ពិន្ទុ៕ប្រភព៖ DailyMail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET