បើកឆាក World Cup ម្ចាស់ផ្ទះរុស្ស៊ី ជួបក្រុមធ្លាប់លត់កម្ពុជា ៧-២ កាលពីឆ្នាំ ២០១៧

នៅសល់តែមួយថ្ងៃតៀតប៉ុណ្ណោះ ពានរង្វាន់បាល់ទាត់ FIFA World Cup ដែលអ្នកគាំទ្រទូទាំងពិភពលោកទន្ទឹងរង់ចាំនោះ នឹងបើកឆាកព្រឹត្តិការណ៍ហើយនៅឯប្រទេសរុស្ស៊ី ដោយក្រុមម្ចាស់ផ្ទះនឹងត្រូវតទល់ជាមួយ ក្រុមជម្រើសជាតិ អារ៉ាប៊ីសាអូឌីត ក្នុងពូល A ។

សូមជម្រាបថា អារ៉ាប៊ីសាអូឌីតគឺជាក្រុម ដែទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងវគ្គជម្រុះដំណាក់កាលទីបី តំបន់អាស៊ី ទើបទទួលបានកៅអីមកកាន់វគ្គ ៣២ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cupនេះ ។

រឿងមួយដែលពាក់ព័ន្ធនឹងកម្ពុជា គឺត្រង់ថាពួកគេធ្លាប់ជួបប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមជម្រើសជាតិកម្ពុជា ដែលកាលនោះស្ថិតក្រោមការដឹកនាំលើកចុងក្រោយរបស់លោក Lee Tae Hoon ក្រោយបរាជ័យ ៧-២ ។ ២គ្រាប់របស់កម្ពុជា គឺសម្រេចបានដោយកីឡាករ ឃួន ឡាបូរ៉ាវី និង កែវ សុខផេង ។

ចាំមើលថា តើក្នុងនាមជាម្ចាស់ផ្ទះ រុស្ស៊ី អាចយកឈ្នះក្រុមអារ៉ាប៊ីសាអូឌីត បានឬទេ ខណៈដែលការប្រកួតនឹងធ្វើឡើងនៅម៉ោង ១១យប់ ថ្ងៃទី ១៤ ខែ មិថុនា ស្អែកនេះហើយ ៕

  • បើកឆាក World Cup ម្ចាស់ផ្ទះរុស្ស៊ី ជួបក្រុមធ្លាប់លត់កម្ពុជា ៧-២ កាលពីឆ្នាំ ២០១៧