Man Utd បានបាត់បង់ឱកាសឡើងទៅលេងនៅ Champions League រដូវកាលក្រោយជាផ្លូវការ បន្ទាប់ពីមិនអាចយកឈ្នះ Huddersfield និងរក្សាត្រឹមលទ្ធផលស្មើ ១-១ កាលពីរាត្រីថ្ងៃអាទិត្យ។ ការថ្លោះធ្លោយនេះបានជួយឲ្យ Chelsea មានឱកាសចាប់កៅអីលេង CL រដូវកាលក្រោយបានផុយ បន្ទាប់ពីយកឈ្នះ Watford នៅលទ្ធផល ៣-០។
ឱកាសស្តួចស្តើងក្នុងការលេង Europa League នារដូវកាល ២០១៩/២០ ក៏ប្រឈមនឹងជួបបញ្ហារាំងស្ទះដូចគ្នា ប្រសិនណាបិសាចក្រហមត្រូវឈរនៅចំណាត់ថ្នាក់ទី ៦ ហើយគ្រាដែល Watford អាចយកឈ្នះ Man City នៃវគ្គផ្តាច់ព្រ័ត្រ FA Cup បែបនេះពួកគេនឹងត្រូវតតាំងវគ្គជម្រុះមួយតង់ផ្សេងសិននាថ្ងៃទី ២៥ កក្កដា ដើម្បីអាចមានកៅអីលេង EL ជាផ្លូវការបាន។
នេះក៏ដោយសារម្ចាស់ជើងឯក FA Cup (Watford) អាចមានកៅអីស្វ័យប្រវត្តិទីពីរលេងនៅវគ្គជម្រុះ ប្រសិនណាអាចយកឈ្នះ City នៅកីឡដ្ឋាន Wembley នាថ្ងៃទី ១៨ ខែឧសភា។ ប្រភព:GiveMeSport
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET