Allegri៖ “Ajax ឡើង​ព្រោះ​សំណាង ហើយ Liverpool តាម​ថា​ត្រូវ​របូត​ដល់ ៥ គ្រាប់”

លោក Massimiliano Allegri អ្នកចាត់ការ​របស់​ក្លឹប Juventus ត្បិត​បាន​ដឹកនាំ​ក្រុម​ធ្លាក់​ត្រឹម​វគ្គ ៨ ក្រុម​ចុង​ក្រោយ តែ​លោក​បាន​ចេញ​មុខ​បញ្ជាក់​នូវ​ការ​យល់​ឃើញ​មួយ​ចំនួន​នៃ​ប្រកួត​ត្រឹម​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ។

សង្កត់​ធ្ងន់​ក្នុង​ន័យ​ដ៏​សាមញ្ញ​មួយ លោក Allegri ថា Ajax ជួប​រឿង​សំណាង​ច្រើន ហើយ​ទាក់ទិន​ការ​ប្រកួត​របស់ Barcelona-Liverpool គឺ​នៅ​ជើង​ទី ១ ក្រុម​អ្នក​មាន​បុណ្យ​គួរ​តែ​អាច​រក​បាន​ដល់ ៥ គ្រាប់។

ប្រាប់ Sky Italia អ្នកចាត់ការ​កាន់​ឆ្នាំ​នៅ​សេះ​បង្កង់​និយាយ៖ “Ajax តតាំង​យើង​គ្រា​ដែល​យើង​បាត់បង់​កីឡាករ ៥ រូប ហើយ​ពួក​គេ​ហោះ​ទៅ​ទីក្រុង​ឡុងដុង​ពេល Tottenham បាត់បង់​ខ្សែ​ប្រយុទ្ធ Kane និង Son បែប​នេះ​ខ្ញុំ​ចង់​មាន​ន័យ​ថា Ajax ជា​ក្រុម​ល្អ តែ ក៏​ទទួល​បាន​សំណាង​ដែរ ទើប​រុញ​ឲ្យ​គេ​ឡើង​មក​ដល់​វគ្គ​នេះ​បាន”។

លោក​បន្ត៖ “ចំពោះ​ហង្ស​ក្រហម Liverpool មាន​ឱកាស​ល្អ​ ៣ លើក​សម្រាប់​ស៊ុត​បញ្ចូល​ទី តែ Barca មាន ៤ លើក​ស៊ុត​បាន ៣ គ្រាប់ តើ​ត្រង់​នេះ​មក​ពី​ហេតុអ្វី? នោះ​ក៏​ដោយ​សារ​កីឡាករ​របស់​គេ​មាន​កម្រិត​លេង​ខ្ពស់​ជាង ហើយ​អាច​ធ្វើ​រឿង​អស្ចារ្យ​ក្នុង​ស្ថានភាព​ជាក់លាក់​មួយ ហើយ​នៅ ១០-១៥ នាទី​ចុង​ក្រោយ តាម​ថា Liverpool អាច​របូត​ដល់ ៥ គ្រាប់​ផង បើ​មើល​ទៅ​មុខ​ពួក​គេ គឺ​លេង​ទាំង​ខ្លាច​ថា​មិន​អាច​ឆ្លង​ផុត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ​បាន”។ ប្រភព: BeSoccer

  • Allegri៖ “Ajax ឡើង​ព្រោះ​សំណាង ហើយ Liverpool តាម​ថា​ត្រូវ​របូត​ដល់ ៥ គ្រាប់”