រូបមន្តគ្រាប់បាល់ចំណេញ អាចធ្វើឲ្យកំពង់ចាមរបូតយ៉ាងតិច១០០គ្រាប់នៅ MCL

គិតត្រឹមតែសប្តាហ៍ទី៦នៃលីគកំពូលកម្ពុជា ក្រុមបាល់ទាត់ខេត្តកំពង់ចាមបានរបូតដល់ទៅ៤៦គ្រាប់និងរកបានតែ១គ្រាប់ប៉ុណ្ណោះក្នុងរដូវកាលដំបូង។ បច្ចុប្បន្នក្រុមចំណូលថ្មីមួយនេះ ធ្លាក់ទៅបាតតារាង ក្រោយសូលទីឡូស្មើក្រសួងការពារជាតិម្សិលមិញ។

មានហេតុផលប្រយោលមួយគឺគ្រាប់បាល់ចំណេញ ( Goal Different ) បានធ្វើឲ្យក្រុមទាំងអស់ក្នុងលីគ ប៉ុនប៉ងស៊ុតតាមលទ្ធភាព ទៅលើក្រុមមានកម្រិតទាបជាង ដើម្បីប្រជែងគ្រាប់ផលសង នៅពេលមានពិន្ទុស្មើគ្នា។ ក្នុងនោះ ករណីកំពង់ចាមបើកឆាកចាញ់អង្គរថៃហ្គឺ ១១-០ ក្លិបដ៏ទៃទៀតក៏ពួយស៊ុតគ្មានមេត្តាដើម្បីយកគ្រាប់ដូចគ្នាដូចជា ក្រសួងការពារជាតិ ៩-០, បឹងកេត ៧-០, យុវជនបាទី ៣-០ និង វិសាខា ១៤-០។

នេះជាកំណត់ត្រាក្លិបរបូតគ្រាប់បាល់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់កម្ពុជា។ ប្រសិនបើពួកគេនៅបន្តលេងពុំបានល្អដូចនេះ អ្នកវិភាគថា កំពង់ចាម នឹងរបូតច្រើនជាង១០០គ្រាប់ ក្នុងការប្រកួត២៦លើកនាមិត្តហ្វូនខេមបូឌានលីគ។

គួរបញ្ជាក់ថា ក្លិបកំពង់ចាម ដំបូងឡើយបានដាក់ពាក្យសុំលេងលីគទី២ប៉ុណ្ណោះ ប៉ុន្តែដោយសារសហព័ន្ធបាល់ទាត់កម្ពុជាផ្អាកមិនរៀបចំ ទើបប្រជុំស្នើសុំនិងទទួលបានការឯកភាពពីគណៈកម្មការប្រតិបត្តិ CNCC ដែលមានតំណាងក្លិបទាំង១៣ឲ្យឡើងមកលេងលីគកំពូលស្វ័យប្រវត្តិតែម្តង។

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET



 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT