ក្រុម Liverpool កំពុងប្រជែងពានរង្វាន់២ គឺ Premier League និង UEFA Champions League ដែលសុទ្ធសឹងតែឈានដល់វគ្គសំខាន់ទៅហើយ។នៅ Premier League ពួកគេសល់១ប្រកួតទៀតប៉ុណ្ណោះនឹងចប់រដូវកាលហើយ ដោយបច្ចុប្បន្នកំពុងឈរនៅលេខ១ តែលើសប្រកួតក្រុមលេខ២ Man City ១ប្រកួត។ ដូច្នេះហើយ Man City ឈ្នះ១ប្រកួតទៀត នោះ Man City ឡើងលេខ១ដដែល។ ចំណែកនៅ Champions League វិញ Liverpool ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តែជើងទី១កន្លងទៅ ចាញ់ក្រុម Barcelona ៣-០ ទៅហើយ។
ដូច្នេះនារដូវកាលនេះ ក្រុម Liverpool នៅតែមិនច្បាស់ចំពោះពានរង្វាន់ណាមួយដដែល។ ហើយឱកាសអត់ពានក៏អាចមានច្រើនថែមទៀត។ នេះជាហានិភ័យសម្រាប់លោក Klopp ដែលជាអ្នកចាត់ការក្រុម ព្រោះកាលពីមកដឹកនាំកាលឆ្នាំ២០១៥ លោកបានសន្យាថាបើមិនអាចជួយក្រុម Liverpool លើកពានណាមួយ ក្នុងរយៈពេល៤ឆ្នាំទេ នោះលោកនឹងទៅដឹកនាំក្រុមនៅស្វីសវិញហើយ៕
ប្រភព៖ Sportbible
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET