ឱកាសល្អ សម្រាប់ប្អូនៗចង់ក្លាយជាកីឡាករអាជីពនៅក្លិបក្រសួងការពារជាតិ

ក្លិបបាល់ទាត់ក្រសួងការពារជាតិ បានធ្វើការប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន នូវការជ្រើសរើសយុវជនចាប់ពីអាយុ ១៣ឆ្នាំ ដល់ ១៧ឆ្នាំ ដើម្បីក្លាយជាកីឡាករនៃក្រុមយុវជន U14 និង U17 របស់ក្លិប ។

ក្នុងនោះផងដែរ ប្អូនៗដែលមានបំណងចង់ចូលរួម គឺត្រូវភ្ជាប់ជាមួយនូវ សំបុត្រកំណើត (ច្បាប់ដើម) គ្រាដែលការជ្រើសរើសនឹងធ្វើឡើងនៅថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៨ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ វេលាម៉ោង ៣រសៀល ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT