ក្រុម Real Madrid បានទាក់ទងសាមីខ្លួនរួចរាល់ហើយ ក្នុងការនាំយកខ្សែប្រយុទ្ធ Luka Jovic របស់ក្រុម Eintracht Frankfurt មកលេងនៅអេស្ប៉ាញនារដូវកាលក្រោយនេះ។Jovic ជាកីឡាករដែលក្រុម Eintracht Frankfurt ទិញយកពី Benfica មកតែ៧លានអឺរ៉ូប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះតម្លៃខ្លួនរូបគេកើនឡើងខ្លាំង ដល់៦០លានអឺរ៉ូទៅហើយ ក្រោយពីលេងបានយ៉ាងល្អ ជួយក្រុមអាល្លឺម៉ង់នេះឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League ។ ក្រុមដែលមានភាគរយខ្ពស់ជាងគេក្នុងការនាំយកកីឡាករវ័យ២១ឆ្នាំនេះ គឺ Real Madrid ។
កីឡាករជម្រើសជាតិសែបខាងលើ លេងនៅតំបន់ប្រយុទ្ធកណ្ដាល។ ដូច្នេះហើយ Real Madrid ទិញរូបគេទៅ នឹងជាន់ Role ជាមួយ Benzema មិនខាន។ ដូច្នេះហើយការប្រកួតប្រជែងដណ្ដើមជម្រើស១១នាក់ដំបូង កាន់តែស្វិតស្វាញក្នុងក្រុម Real Madrid មិនខាន៕
ប្រភព៖ Sportbible
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET