ក្រុម Roma បានស្នើលោក Jose Mourinho ដើម្បីទៅធ្វើជាអ្នកចាត់ការរបស់ខ្លួននារដូវកាលក្រោយនេះ ដើម្បីអាចប្រជែងពានរង្វាន់បាន។Jose បានសម្រាកតាំងពីត្រូវក្រុម Man Utd បណ្ដេញចេញពីតំណែងមក។ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់នេះ ត្រូវបានក្លឹបជាច្រើនហៅទៅដឹកនាំដែរ ប៉ុន្តែលោកបានបដិសេធ ដោយបញ្ជាក់ទាល់តែរដូវកាលក្រោយទើបព្រមធ្វើការងារបន្ដទៀត។ ទន្ទឹមគ្នានេះដែរ ក្រុម Roma កំពុងទាក់ទងលោកជាខ្លាំង ដើម្បីទៅដឹកនាំក្រុមនារដូវកាលក្រោយ។
លោក Jose Mourinho បានដាក់លក្ខខណ្ឌមួយទៅ Roma ថាត្រូវតែមានកៅអីលេងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ ទើបលោកទៅដឹកនាំ។ នេះជាលក្ខខណ្ឌធំសម្រាប់អ្នកចាត់ការល្បីឈ្មោះរូបនេះ ព្រោះលោកដឹកនាំតែក្រុមណាបានលេង UCL ប៉ុណ្ណោះ៕
ប្រភព៖ DailyMail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET