ក្រុម Barcelona បានចាញ់ក្រុម Celta Vigo ២-០ ក្នុងការប្រកួតលីគកំពូលអេស្ប៉ាញ La Liga នៅយប់មិញនេះ ក្រោយពីពួកគេបានលើកពានរង្វាន់នេះរួចទៅហើយ។ក្រុមអ្នកមានបុណ្យបានបរាជ័យនៅពាន La Liga ក្រោយពីពួកគេបានលើកពានរង្វាន់នេះរួចទៅហើយ។ នេះជាការចាញ់លើកដំបូងក្នុងលីគចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០១៨មក។ កត្តាដែលបរាជ័យនេះ គឺត្រូវគេមើលឃើញថា ក្រុមនេះបានទុកជើងកីឡាករល្អៗច្រើន ដើម្បីត្រៀមលេងទល់ក្រុម Liverpool នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី២នៅសប្ដាហ៍ក្រោយ។
សូមបញ្ជាក់ថា ក្រុម Barcelona បានយកឈ្នះលើក្រុម Liverpool ៣-០ ទៅហើយ កាលពីជើងទី១កន្លងទៅ។ យ៉ាងណាមិញ បើទោះជាឈ្នះបាន៣គ្រាប់មែន ប៉ុន្តែពួកគេនៅតែត្រៀមជើងព្រួលដដែល ព្រោះខ្លាចក្រុមហង្សក្រហមវាយបកយកឈ្នះវិញ៕
ប្រភព៖ DailyMail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET