Cristiano Ronaldo បានបញ្ជាក់ថាគ្រប់ពេលដែលរូបគេបានជួបអ្នកគាំទ្រ Real Madrid គឺពួកគេតែងតែសុំខ្លួនឱ្យត្រលប់ទៅវិញរហូតតែម្ដង។
Ronaldo បានផ្លាស់មកអ៊ីតាលីកាលពីរដូវកាលមុន ហើយក៏ត្រូវបង់ពន្ធប្រមាណ១៦លានផោនដែរ មុនពេលចាកចេញមកនេះ ព្រោះមានរឿងគេចពន្ធមួយចំនួនកើតឡើងលើរូបគេ។ ត្បិតតែយ៉ាងនេះក្ដី ខ្សែប្រយុទ្ធព័រទុយហ្គាល់បានបង្ហើបថាអ្នកគាំទ្រ Real Madrid ទាំងអស់មិនបានស្អប់ខ្លួនឡើយ។ ផ្ទុយទៅវិញ ពួកគេចង់ឱ្យគេ ទៅលេងនៅ Real Madrid វិញទៀតផង។
“ប្រជាជនអេស្ប៉ាញ គោរពស្រលាញ់ខ្ញុំណាស់។ រឿងពន្ធ ខ្ញុំមិនលាក់បាំងឬរួចលាក់អ្វីនោះទេ។ ជីវីតខ្ញុំគឺបើកចំហ។ ខ្ញុំដើរតាមបេះដួងរបស់ខ្ញុំ ខ្ញុំដឹងប្រជាជនទាំងអស់ស្រលាញ់ខ្ញុំ ហើយពួកគេក៏ដឹងថាខ្ញុំបានផ្ដល់ឱ្យ Real Madrid ច្រើនប៉ុណ្ណា ហើយក្លឹបនេះក៏ផ្ដល់ឱ្យខ្ញុំច្រើនដូចគ្នា។ អ្នករស់នៅ Madrid ឱ្យតែជួបខ្ញុំ គឺពួកគេតែងតែសុំខ្ញុំឱ្យត្រលប់ទៅវិញជានិច្ច”៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET