Mbappe ខ្សែប្រយុទ្ធ PSG នឹងជាប់ពិន័យមិនបានលេង៣ប្រកួត ចំពោះរឿងដែលរូបគេបង្ហាញកាយវិការមិនសមរម្យ ទទួលបានកាតក្រហមពេលលេងក្នុងពានរង្វាន់ French Cup វគ្គផ្ដាច់ព្រ័ត្រ។
PSG បានបរាជ័យយ៉ាងអាម៉ាស់មុខ ក្រោមថ្វីជើងក្រុម Rennes ក្នុងពានរង្វាន់ French Cup ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ក្រោយស្មើគ្នា ២-២ នៅម៉ោងលេង។ ក្នុងការប្រកួតនោះដែរ កីឡាករវ័យក្មេងបារាំងបានកាតក្រហម គ្រាដែលរូបគេបានធាក់កីឡាកររបស់ក្រុម Rennes ។ សម្រាប់កាតក្រហមនេះដែរ សហព័ន្ធបារាំងបានពិន័យរូបគេមិនឱ្យលេង៣ប្រកួតឯណោះ។
ដោយឡែកសម្រាប់ Neymar វិញ ដែលបានរុញអ្នកគាំទ្រ ក្រោយប្រកួតចាញ់នោះ ខាងសហព័ន្ធកំពុងសើបអង្កេតនៅឡើយ មិនទាន់មានការពិន័យអ្វីនោះទេ។ សម្រាប់រឿង Neymar នេះ មានមតិជាច្រើនមិនពេញចិត្តឡើយ ដោយសូម្បីតែអ្នកចាត់ការ PSG ផ្ទាល់ក៏មិនពេញចិត្តដែរ ហើយបានស្ដីបន្ទោសទៀតថាមិនសមឱ្យមានរឿងនេះកើតឡើងសោះ៕ប្រភព៖ Bbc
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET