De Gea ​មិន​អាច​សម្រាក​បាន​ឡើយ ព្រោះ Romero ​របួស​បាត់​ហើយ​

អ្នក​ចាំ​ទី David de Gea ​មិន​អាច​សម្រាក​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Huddersfield ​បាន​ឡើយ ​ព្រោះ​អ្នក​ចាំ​ទី​ដៃ​ទី ២ Romero ​បាន​រង​របួស​ជង្គង់​បាត់​ទៅ​ហើយ។

តាម​គម្រោង De Gea ​អាច​នឹង​ត្រូវ​លោក Solskjaer ​ដាក់​ឱ្យ​សម្រាក ព្រោះ​ប៉ុន្មាន​ប្រកួត​មក​នេះ រូបគេ​អារម្មណ៍​មិន​មូល​ឡើយ ហើយ​បង្ក​កំហុស​ច្រើន​ថែម​ទៀត។ តែ​ដោយសារ​អ្នក​ចាំ​ទី​ដៃ​ទី​២ Romero ​បាន​រង​របួស​ទៅ​ហើយ​នោះ ​ការ​ប៉ះ​ក្រុម​ Huddersfield ​នៅ​ចុង​សប្ដាហ៍​នេះ ​គឺ​កីឡាករ​អេស្ប៉ាញ​នៅ​តែ​ត្រូវ​ចូល​លេង​ដដែល។

មាន​អ្នក​គាំទ្រ​និង​វិភាគ​ជា​ច្រើន ​បាន​បញ្ជាក់​ថា​ទម្រង់​លេង De Gea ​ធ្លាក់​ចុះ ដោយសារ​តែ​រូបគេ​លេង​គ្រប់​ប្រកួត ​និង​មិន​មាន​ការ​សម្រាក​គ្រប់​គ្រាន់។ ដូច្នេះ​ហើយ ​ទើប​បាន​ជា​លោក Solskjaer ​ចង់​ឱ្យ​រូបគេ​សម្រាក​សម្រាប់​ការ​ប្រកួត​នា​សប្ដាហ៍​នេះ៕ប្រភព៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT