Klopp ៖ Liverpool ​មិន​ហត់​ទេ ​មាន​កម្លាំង​ដូច​បិសាច ​ក្នុង​ការ​ប្រជែង​យក​ពាន​

លោក Jurgen Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​បាន​បញ្ជាក់​ថា​កូន​ក្រុម​របស់​លោក​មិន​ហត់​ទេ ​ហើយ​កំពុង​មាន​កម្លាំង​ដូច​បិសាច​អីចឹង​សម្រាប់​ប្រជែង​យក​ពាន​រង្វាន់ Premier League ។

ក្រុម​ហង្ស​ក្រហម ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Newcastle United ​នៅ​ម៉ោង​១​រំលងអាធ្រាត្រ​នេះ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Premier League ​សប្ដាហ៍​ទី​៣៧។ ​Liverpool ​ត្រូវ​ការ​ឈ្នះ​ការ​ប្រកួត​នេះ​ដាច់​ខាត ​ដើម្បី​ប្រជែង​ជាមួយ​ក្រុម Man City ​ត្បិត​អី​ពិន្ទុ​ចាញ់​ត្រឹម​តែ​១​ពិន្ទុ​ប៉ុណ្ណោះ។

មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម លោក Klopp ​បាន​បញ្ជាក់​ថា​ក្រុម​របស់​លោក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​ប្រកួត​នេះ ត្បិត​អី​ទើប​បរាជ័យ​ក្រោម​ថ្វី​ជើង Barcelona ​មែន។ “យើង​មិន​ចាំ​បាច់​ឈឺ​សម្រាប់​បរាជ័យ​ឡើង បើ​យើង​ចង់​ឈ្នះ​ពាន យើង​ត្រូវ​ស្គាល់​បរាជ័យ។ កីឡាករ​យើង​កំពុង​មាន​កម្លាំង​ចិត្ត​ យើង​មិន​ហត់​ឡើយ។ យើង​ត្រូវ​ធ្វើ​គ្រប់​យ៉ាង​ដើម្បី ​យក​ឈ្នះ Newcastle United ​ឱ្យ​បាន”៕ប្រភព៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT