ប្រធានក្លឹប Barcelona លោក Josep Maria Bartomeu នៅតែបង្ហាញពីគោលជំហរដោយជឿជាក់ថា Lionel Messi នឹងចាយពេលមួយអាជីពរបស់ខ្លួននៅក្រុមអ្នកមានបុណ្យ ពោលគឺនឹងពុំមានការផ្លាស់ប្តូរទៅចូលរួមជាមួយក្លឹបដទៃឡើយ។
ថ្លែងក្រោយបិទការប្រកួត ៣-០ លើ Liverpool លោក Bartomeu បានមានប្រសាសន៍ថា៖ “គាត់អាចនឹងលេងដល់វ័យ ៤៥ ឆ្នាំ តើនរណាទៅដឹង? ដោយយើងគ្រាន់ដឹងគាត់នឹងនៅទីនេះ ៣, ៤ ឬ ៥ ឆ្នាំទៅមុខទៀត ជារួមយើងមិនច្បាស់ពីចំនួន គឺវាសម្រេចលើការដែលគាត់ចង់តែប៉ុណ្ណោះ”។
លោកសង្កត់ធ្ងន់៖ “យើងក៏បានរៀបចំកីឡាករមួយចំនួនត្រៀមសម្រាប់សាងប្រព័ន្ធលេងក្នុងក្រុមពេល Messi បញ្ចប់អាជីពមួយនេះ ដោយមាន Ousmane Dembele, Clement Lenglet និង Arthur ជាដើម”។
រំឭកថា Barcelona ក៏មានភារកិច្ចត្រូវតតាំងCelta Vigo នាចុងសប្តាហ៍នេះ មុនបើកការសម្រេចហោះទៅជួបហង្សក្រហមនៅ Anfield នាពាក់កណ្តាលសប្តាហ៍បន្ទាប់។ ប្រភព: AllFootball
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET