Xavi ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់​ហើយ ​ចប់​រដូវ​កាល​នេះ​

Xavi ​វីរបុរស​ក្រុម Barcelona ​និង​ជម្រើស​ជាតិ​អេស្ប៉ាញ ​ដែល​កំពុង​ប្រកប​អាជីព​នៅ ​Al Sadd SC ​ប្រទេស​កាតា ​បាន​ប្រកាស​ថា​នឹង​ចូល​និវត្តន៍​នៅ​ចប់​រដូវ​កាល​នេះ​ហើយ។

Xavi ​បាន​ចំណាយ​ពេល​ជាង​២០​ឆ្នាំ​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​នេះ​។ កីឡាករ​វ័យ​៣៩​ឆ្នាំ​បាន​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​នៅ​ក្លឹប Barcelona ​ដោយ​ក្នុង​នោះ​មាន La Liga ​៨​ដង ​និង Champions League ​៤​ដង។ ​សម្រាប់​ការ​លេង​នៅ​ក្លឹប Al Sadd SC ​វិញ ​មួយ​រយៈ​មក​នេះ ​រូបគេ​ដើរ​តួ​ជា​កីឡាករ​ផង​និង​គ្រូ​បង្វឹក​ផង។ ដូច្នេះ​ក្រោយ​ពី​ចូល​និវត្តន៍​ពី​កីឡាករ​បាល់ទាត់​ទៅ ​រូបគេ​នឹង​ពេញ​សិទ្ធិ​ជា​គ្រូ​បង្វឹក​ហើយ។

មិន​ត្រឹម​តែ​គ្រូ​បង្វឹក​នេះ​ទេ បច្ចុប្បន្ន Xavi ​ក៏​មាន​ការងារ​ជាមួយ​សហព័ន្ធ​បាល់ទាត់​កាតា ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ពាន​រង្វាន់ FIFA World Cup 2022 ​ផង​ដែរ៕ប្រភព៖ Foxsportsasia

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT