ក្លឹប Porto ចង់ឱ្យអ្នកចាំទី Iker Casillas ចូលនិវត្តន៍តែម្ដង ក្រោយពីចេញពីមន្ទីរពេទ្យ ដើម្បីការពារសុវត្ថិភាពខ្លាចមានគ្រោះថ្នាក់ដោយសារគាំងបេះដូងនេះទៀត។
វីរបុរសជម្រើសជាតិអេស្ប៉ាញ បានគាំងបេះដូង អំឡុងពេលហ្វឹកហាត់ជាមួយក្រុម Porto ហើយក៏ត្រូវបញ្ជូនទៅមន្ទីរពេទ្យទាន់ពេលវេលា។ ដោយពីគេងនៅបន្ទប់សង្គ្រោះបន្ទាន់១យប់ អាការៈរបស់គេបានធូរស្បើយ និងលែងមានគ្រោះថ្នាក់ដល់ជីវិតហើយ។ ត្បិតតែយ៉ាងនេះមែន ក្លឹប Porto បានប្រកាសថាចង់ឱ្យ Casillas សម្រាកពីបាល់ទាត់តែម្ដង ដើម្បីឱ្យរូបគេរស់នៅបានស្រួល និងខ្លាចមានជំងឺបេះដូងកើតឡើងទៀត។
Casillas ឈ្នះពានរង្វាន់អស់ហើយជាមួយក្រុម Real Madrid និងជម្រើសជាតិអេស្ប៉ាញ។ អ្នកចាំទីរូបនេះ ត្រូវបានគេគោរពស្រលាញ់គ្រប់គ្នា បើទោះជាម្នាក់នោះមិនគាំទ្រក្រុម Real ក៏នៅតែស្រលាញ់ Casillas ដែរ៕ប្រភព៖ Dailymail