មានដំណឹងពីអង់គ្លេសមកថា កីឡាករ Eden Hazard បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹប Real Madrid បាត់ទៅហើយ ក្នុងការផ្លាស់ទៅលេងនៅអេស្ប៉ាញរដូវកាលក្រោយ។
កីឡាករបែលហ្សិកនេះ ចង់ទៅលេងនៅ Real Madrid យូរណាស់មកហើយ។ ដោយរូបគេតែងតែបង្ហើបជានិច្ចចំពោះរឿងទៅលេងនេះ រហូតដល់មិនព្រមបន្ដកុងត្រាជាមួយក្លឹប Chelsea ទៅទៀត។ យ៉ាងណាមិញ នាពេលនេះឱកាសបានទៅលេងនៅអេស្ប៉ាញរបស់គេកាន់តែក្លាយជាការពិតហើយ ព្រោះក្រុមអធិរាជស ក៏ចាប់អារម្មណ៍ខ្លាំងលើរូបគេវិញដូចគ្នា។
មិនគ្មានអ្វីប្រែប្រួលទេ ការប្រកាសពីរឿងផ្ទេរនេះនឹងធ្វើឡើងនៅថ្ងៃទី១២ខែឧសភាឆ្នាំ២០១៩នេះ។ ខណៈដែលតម្លៃខ្លួនរបស់គេវិញ គឺក្រុម Chelsea បានដាក់ដល់ទៅ១២០លានផោនឯណោះ៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET