Arsenal ​ឈ្នះ Valencia ​៣-១ ​សង្ឃឹម​ច្រើន​បាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League

Arsenal ​ក្រោយ​ពី​ចាញ់​៣​ប្រកួត​ជាប់​គ្នា​ក្នុង​លីគ ពេល​នេះ​ពួកគេ​ស្វែង​រក​ឃើញ​ជ័យជម្នះ​វិញ​ហើយ ​ពោល​គឺ​ឈ្នះ​ក្រុម Valencia ​បាន​ដល់​ទៅ ៣-១ ​ឯ​ណោះ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Europa League ។

ការ​ប្រកួត​នៅ​យប់មិញ​នេះ​ដែរ ​ក្រុម​ភ្ញៀវ Vanlencia ​ទេ ដែល​នាំ​មុខ​មុន ដោយ Diakhaby ​ធ្វើ​បាន​សម្រេច​ត្រឹម​នាទី​១១។ ប៉ុន្តែ​ម្ចាស់​ផ្ទះ Arsenal ​រឹត​តែ​ធ្វើ​បាន​ល្អ​ថែម​ទៀត ​នៅ​ពេល​គេ​នាំ​មុខ​នេះ។ ដោយ​រក​គ្រាប់​បាល់​បាន​៣​គ្រាប់​វិញ ​នៅ​នាទី​១៨ ​និង​២៥ ​ដោយ Lacazette ​ហើយ​១​គ្រាប់​ទៀត​គឺ Aubameyang ​នាទី​៩០។

Emery ​អ្នក​ចាត់ការ​ដែល​មាន​ប្រវត្តិ​ល្អ​ក្នុង​ពាន​រង្វាន់ Europa League ​នេះ ​រំពឹង​ថា​នឹង​នាំ​ក្រុម Arsenal ​ឈ្នះ​ពាន​នេះ​បាន ដើម្បី​មាន​ឱកាស​លេង Champions League ​នា​ឆ្នាំ​ក្រោយ ដោយ​មិន​បារម្ភ​រឿង​ Top4 ​នៅ​អង់គ្លេស​ឡើយ៕ប្រភព៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT