Luis Felipe Scolari អតីតគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល មើលឃើញថា Casemiro គឺជាកីឡាករសំខាន់ណាស់ក្នុងក្រុម ដែលតែងតែជួយឱ្យ Neymar ជោគជ័យជានិច្ច ក្នុងតំបន់ប្រយុទ្ធ។
Scolari ជាគ្រូបង្វឹកម្នាក់ ដែលនាំឱ្យប្រេស៊ីលលើកពាន FIFA World Cup នាឆ្នាំ២០០២។ គ្រូបង្វឹកដែលមានបទពិសោធច្រើនរាប់មិនអស់នេះ យល់ឃើញថាក្រុមប្រេស៊ីលបច្ចុប្បន្នកំពុងតែដើរតាមកន្លងដែលលោកដឹកនាំនៅឆ្នាំ២០០២នោះហើយ។ លោកមើលឃើញថាតំបន់បម្រើរបស់ប្រេស៊ីល ជាកត្តាសំខាន់ណាស់សម្រាប់ក្រុមទាំងមូលជាពិសេសតំបន់ប្រយុទ្ធតែម្ដង។
“កីឡាករសំខាន់ជាងគេរបស់ប្រេស៊ីល បច្ចុប្បន្ននេះ គឺ Casemiro។ គាត់តែងតែផ្ដល់ភាពស្មើគ្នាជានិច្ច នៅតំបន់បម្រើ និងជាអ្នកផ្លាស់ប្ដូរទម្រង់លេងម្នាក់ផងដែរ។ គាត់អាចទុកផ្លូវឱ្យ Marcelo Neymar និងកីឡាករដទៃទៀត ឱ្យមានកន្លែងទំនេរបាន។ នេះជាប្រភេទកីឡាករម្នាក់ដែលក្រុមជម្រើសជាតិត្រូវការបំផុត”។ សម្ដីរបស់ Scolari ៕ប្រភព៖ DailyMail