កំណត់ត្រាមួយចំនួនរបស់ Messi នឹងរឿងត្រូវដឹងពី UCL កាលពីយប់មិញ

ក្រុមអ្នកមានបុណ្យ Barcelona ​បានបំបាក់ភ្ញៀវ Liverpool ​ចាស់ដៃ ៣-០ កាលពីយប់មិញ ក្នុងជំនួបជើងទី១នៃពានរង្វាន់ UEFA Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

មានរឿងជាច្រើនដែលអ្នកគាំទ្រមិនសូវចាប់អារម្មណ៍ពីជំនួបនេះ៖

កំណត់ត្រារបស់ Messi៖ Messi រកបានគ្រាប់បាល់ទី៦០០ ក្នុងអាជីពខ្លួនដោយចំណាយពេល ១៤​ឆ្នាំ​នៅ​ Barcelona ។ គេរកបាន​គ្រាប់​ដំបូង​ ​កាល​ពី​ខែ​ឧសភា​ឆ្នាំ​២០០៥ ទល់​នឹង​ Albacete។ កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​រក​គ្រាប់​បាន​ពី​ការ​ទាត់​ហ្វ្រ៊ី​ឃីក​៨​លើក​​ច្រើន​ជាង​កីឡាករ​ដទៃ​ទៀត​នៅ​លីគ​ធំ​ទាំង​៥​នៅ​ទ្វីប​អឺរ៉ុប​២​ដង។​​ កំណត់ត្រានេះ ជិតស្មើនិង​វីរបុរស​ Raul របស់​ Real Madrid ​ដែល​ស៊ុត​បញ្ចូល​ទី​ក្លឹប​អាជីព​ផ្សេង​គ្នា​នៅ​ Champions League បាន​៣៣​ក្រុម​ ខណៈ​ Messi ស៊ុត​បាន​៣២​ក្រុម​ហើយ។

ពត៌មានពីការប្រកួត៖ អតីត​កីឡាករ​ Liverpool ផ្ទាល់​ Luis Suarez គឺ​ជា​អ្នក​រក​គ្រាប់​ឲ្យ​ម្ចាស់​ផ្ទះ​ Barcelona នាំ​មុខ​១​គ្រាប់​មុន​នៅ​​នាទី​​២៦​ ខណៈ​ដែល​ ​ Messi ស៊ុតបាន២គ្រាប់នៅនាទីទី៧៥ និងនាទី​៨២​។ តារាឆ្នើម Van Dijk, Salah, Mane ពុំអាចជួយក្រុមសូម្បីតែមួយគ្រាប់ ទោះពួកគេមានឳកាសល្អៗមួយចំនួនក្តី។

សម្តីគ្រូបង្វឹកក្រោយចប់ការប្រកួត៖ ប្រហែលអ្នកគាំទ្រភាគច្រើនគិតថា Barca នឹងសប្បាយចិត្ត ប៉ុន្តែគ្រូបង្វឹក Ernesto Valvarde បានព្រមានកូនក្រុមថាត្រូវប្រយ័ត្នជើងទី២កាន់តែខ្លាំង ត្បិតខ្លាចដូចឆ្នាំមុនដែលឈ្នះ Roma 4-1 ជើងទី១ ប៉ុន្តែបែជាត្រូវដៃគូវាយបកទម្លាក់នៅជើងទី២។ ចំណែក Jurgen Klopp ថានេះជាទំនួលខុសត្រូវនៃការដឹកនាំរបស់ខ្លួន។ គ្រូបង្វឹករូបនេះសង្កត់ធ្ងន់ថា ប្រសិនបើ Liverpool ស៊ុតចូលមុន នោះក្រុមនឹងមានទំនុកចិត្តក្នុងការរារាំងបាល់វាយបករបស់ម្ចាស់ផ្ទះបាន ហើយលទ្ធផលនឹងល្អប្រសើរ។

Arsene Wenger ចេញមុខរឹះគន់ម្ចាស់ពាន PFA Players’ Player of the Year ៖ អតីតគ្រូ Asernal ថាវាជាកំហុសធ្ងន់មួយដែល Van Dijk បណ្តោយឲ្យ  Suarez រកគ្រាប់បាល់ទីមួយបាន។ លោកថា ក្នុងកាលៈទេសការពារនោះ Van Dijk គួរតែរត់តាមការពារមួយទល់មួយ ពេលដែល jordi Alba លើកបាល់ទៅខាងលើ។ Wenger ថាក្នុងនាមខ្សែការពារកណ្តាល គាត់ចាប់ផ្តើមបានល្អ ប៉ុន្តែមិនគួរភ្លេចទំនួលខុសត្រូវមួយពេលនោះឡើយ។

ជើងទី២៖ ក្រុមទាំង២នឹងប៉ះគ្នាម្តងទៀតនៅទឹកដី Anfield នាថ្ងៃទី០៨ ខែឧសភាខាងមុខ វេលាម៉ោង២រំលងអធ្រាត។ Liverpool ពុំដែលចាញ់ក្នុងផ្ទះឡើយ ក្នុងការប្រកួតក្របខណ្ឌ UCL គិតតាំងពីឆ្នាំ២០១៤មក ដែលគេត្រូវ Real Madrid សំពង ៣-០។ ៥ក្នុងចំណោម៧ប្រកួតចុងក្រោយក្នុងផ្ទះនេះ ពួកគេតែងតែស៊ុតបានច្រើនជាង២គ្រាប់។ ចំណែក Barca តែងតែរបូតគ្រាប់បាល់៣ក្នុងចំណោម៥ប្រកួតចុងក្រោយក្រៅដី នៅ UCL ។

 

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT