ត្បិតអី Barcelona អាចយកឈ្នះនៅលទ្ធផល ៣-០ ទៅលើក្លឹប Liverpool កាលពីព្រឹកថ្ងៃព្រហស្បតិ៍កន្លងទៅ តែទិដ្ឋភាពក្នុងកីឡដ្ឋានហាក់ពុំមានភាពរលូនពេញ ៩០ នាទីឡើយ។ ក្នុងនោះឃើញថាទំនាក់ទំនងរវាងអ្នកគាំទ្រម្ចាស់ដីនិងខ្សែបម្រើ Philippe Coutinho ក៏មានភាពប្រេះស្រាំ ស្របពេលកីឡាករប្រេស៊ីលរូបនេះធ្វើមិនជាបានល្អខ្លាំងពេលលេងប៉ះអតីតក្រុមចាស់របស់ខ្លួន។
គ្រានោះគេក៏ឃើញ Lionel Messi បានលើកដៃបង្ហាញសញ្ញាដល់អ្នកគាំទ្រ សុំបញ្ឈប់ការឌឺដងបន្តុះបង្អាប់នេះជាបន្តទៅទៀត ហើយក៏ឃើញមានអ្នកគាំទ្រមួយផ្នែកផ្សេងទៀតចេញជាសំឡេងសាទរព្យាយាមបញ្ឈប់ដូចគ្នា។
មិនបានប៉ុន្មានផងអ្នកចាត់ការលោក Ernesto Valverde ក៏សម្រេចផ្លាស់ប្តូរ Coutinho ចេញ ដោយដាក់ Nelson Semedo ចូលលេងជំនួសវិញ។ រំឭកថាអ្នកគាំទ្រ Barca ហាក់មិនសូវសាទរដល់បុរសវ័យ ២៦ ឆ្នាំតាំងពីបើករដូវកាលដំបូង។
សម្រាប់ទំនុកចិត្តរបស់គ្រូបង្វឹកលើ Coutinho ក្នុងការបង្ហាញខ្លួន ៤៩ ប្រកួត អតីតកូនហង្សជាប់បានជម្រើស ១១ នាក់ចំនួន ៣៤ លើក។ ប្រភព: Marca
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET