លទ្ធផលចាញ់ក្រុម Barcelona ៣-០ នៅយប់មិញនេះ បានធ្វើឱ្យលោក Klopp អ្នកចាត់ការក្រុម Liverpool ហាក់មិនមានសង្ឃឹមច្រើនទេ ក្នុងការប្រកួតជើងទី២។
លោក Klopp បាននិយាយក្រោយចប់ការប្រកួតថា ៣គ្រាប់របស់ក្រុមអ្នកមានបុណ្យពិតជាធ្វើឱ្យក្រុម Liverpool ពិបាកខ្លាំងក្នុងការលេងនៅជើងទី២។ ត្បិតអីហង្សក្រហមមិនអាចរកគ្រាប់បាល់បានដូច្នេះ ពួកគេនឹងត្រូវធ្វើការច្រើនមែនទែន ទើបអាចឡើងទៅវគ្គបន្ដបាន ពោលគឺទាល់តែឈ្នះ ៤-០ វិញឯណោះ។ ស្របពេលទម្រង់លេងវិញ ក្រុម Liverpool ធ្វើបានល្អប៉ុណ្ណឹងហើយ លោក Klopp ក៏មើលឃើញ ហើយក៏មិនដឹងថាជើងទី២ អាចធ្វើបានល្អជាងនេះទៀតឬអត់ឡើយ។
ការប្រកួតរវាងក្រុមទាំងពីរនឹងធ្វើឡើងជាថ្មីម្ដងទៀតនៅថ្ងៃទី៨ខែឧសភាឆ្នាំ២០១៩ខាងមុខនេះ នៅកីឡដ្ឋានរបស់ក្រុម Liverpool ម្ដង៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET