ប្រធានក្រុម Lionel Messi បានបញ្ជាក់ថាជ័យជម្នះ ៣-០ នេះ មិនទាន់ធានាបានថាក្រុម Barcelona បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រនៅឡើយទេ ព្រោះនៅលេង១ជើងទៀត។
ក្រុមអ្នកមានបុណ្យ បានយកឈ្នះលើក្រុមហង្សក្រហម Liverpool ៣-០ ក្នុងជើងទី១ ពានរង្វាន់ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ការឈ្នះច្រើនគ្រាប់នេះដែរ ហាក់ធ្វើឱ្យក្រុម Barcelona មានទឹកមាត់លេបច្រើនសម្រាប់ជើងទី១នៅអង់គ្លេស ត្បិតអី៣ -០ តម្រូវឱ្យក្រុម Liverpool ឈ្នះ៤គ្រាប់វិញឯណោះ ទើបឡើងបាន។
សង្ឃឹមច្រើនយ៉ាងនេះក្ដី ប៉ុន្តែ Messi ក៏បានដាស់តឿនក្រុមដែរថា ការប្រកួតនេះនៅមិនទាន់បញ្ចប់ទេ។ កីឡាករអាហ្សង់ទីន បន្ថែមថានៅទឹកដីរបស់ Liverpool ក្រុម Barcelona នឹងពិបាកវិញ ព្រោះពួកគេមានអ្នកគាំទ្រនៅពីក្រោយ ដែលលើកទឹកចិត្តខ្លាំង មិនខុសអីពីនៅ Camp Nou ឡើយ៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET