យោងតាមសារព័ត៌មាន Don Balon របស់អេស្ប៉ាញបានចុះផ្សាយថាក្លឹបយក្ស Real Madrid ហាក់កំពុងត្រៀមទុកជាមុនក្នុងការស្វែងរកអ្នកថ្មីម្នាក់ មកជំនួសតំណែងរបស់ Isco ប្រសិនណាខ្សែបម្រើរូបនេះឬអាចជា Asensio ត្រូវចាកចេញក្នុងពេលដ៏ខ្លីខាងមុខ។
សម្រាប់ស្តេចសបានលៃលកចង់យកខ្សែបម្រើរបស់ Ajax គឺ Hakim Ziyech មកជំនួសតំណែងនេះ ស្របពេល Ziyech ក៏រងការចាប់អារម្មណ៍ពីក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ផងដែរ។ តាមតម្លៃទីផ្សារ តារាឆ្នើមរបស់ក្លឹបហូឡង់ [Ziyech] អាចថ្លៃប្រហែល ៥០ លានអឺរ៉ូ។
រំឭកថាបុរសវ័យ ២៦ ឆ្នាំ បានចាយពេលជោគជ័យក្រាស់ក្រែលនៅរដូវកាលនេះជាមួយ Ajax ដោយក្រៅពីឈ្នះពានលីគ ក៏កំពុងឆ្ពោះទៅការដណ្តើមពាន KNVB Cup និង Champions League ទៀតផង។ ការបង្ហាញខ្លួន ៤៥ ប្រកួតរូបគេរកបាន ២០ គ្រាប់និង Assist ២១ លើកហើយ។ ប្រភព: FoxSportAsia
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET