ក្លឹប Arsenal អាចនឹងចុះកុងត្រាយកខ្សែបម្រើ Lucas Torreira ក្នុងតម្លៃខ្លួន២៦លានផោន ក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រោយពីការចរចាគ្នាបានសម្រេចអស់ហើយ។
Lucas Torreira ជាខ្សែបម្រើរបស់ក្រុម Sampdoria ហើយក៏ជាកីឡាករជម្រើសជាតិអ៊ុយរុយហ្គាយផងដែរ។ ក្រុម Arsenal តាមទិញកីឡាករម្នាក់នេះ តាំងពីបើករដូវកាលដោះដូរកីឡាករមកម្ល៉េះ ហើយទើបតែឈានដល់លទ្ធផល បន្ទាប់ពីការដាក់តម្លៃខ្លួនឡើងដល់២៦លានផោន។ យ៉ាងណាមិញ ការផ្ទេរជាផ្លូវការធ្វើទៅបាន លុះត្រាតែខ្សែបម្រើវ័យ២២ឆ្នាំនេះ ចប់ភារកិច្ចនៅ World Cup សិន។
នេះជាកីឡាករទី២ហើយ ដែលលោក Unai Emery ទិញចូល ដោយកីឡាករទី១នោះគឺ Stephan Lichtsteiner ។ ក្លឹប Arsenal រំពឹងថានឹងទិញបានខ្សែការពារកណ្ដាលម្នាក់ទៀត
Sokratis Papastathopoulos ពីក្រុម Dortmund ។ ដោយកីឡាករវ័យ៣០ឆ្នាំនេះ អាចនឹងមានតម្លៃខ្លួន១៦លានផោន៕ប្រភព៖ DailyMail