Mane៖ “ឆ្នាំ​ទៅ​ជា​បទពិសោធន៍​ល្អ​មួយ តែ​ពេល​នេះ​យើង​តតាំង​ក្រុម​ល្អ​បំផុត​ក្នុង​លោក”

Liverpool នឹង​ត្រូវ​ចូល​តតាំង​ក្រុម​ម្ចាស់​ដី Camp Nou នា​វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ​ចូល​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ដោយ​មុន​ឈាន​ដល់​ការ​ប្រកួត​សង្រ្គាម​ពាក្យ​សម្តី​ក៏​ផ្ទុះ​ឡើង​ឥត​ឈប់ ពោល​ម្នាក់ៗ​ចង់​ទទួល​បាន​ជ័យជម្នះ​រៀង​ខ្លួន​នា​ជើង​ទី ១។

ទៅ​មើល Sadio Mane ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​ឲ្យ​ហង្ស​ក៏​បាន​និយាយ​មុន​ការ​ប្រកួត​ថា៖ “ជា​បទពិសោធន៍​ដ៏​ល្អ​មួយ​កាល​ពី​ឆ្នាំ​ទៅ​នៅ CL វគ្គ​ផ្តាច់ព្រ័ត្រ តែ​ពេល​នេះ​យើង​ត្រូវ​តតាំង​ក្រុម​ដ៏​ខ្លាំង​បំផុត​ក្នុង​លោក ហើយ​យើង​ក៏​ចង់​ទទួល​បាន​ប្រយោជន៍​ពី​បទពិសោធន៍​មួយ​នេះ”។

លោក​សង្កត់​ធ្ងន់​ថា៖ “Camp Nou ជា​កីឡដ្ឋាន​ដ៏​អស្ចារ្យ ​ហើយ​តាំង​ពី​នៅ​តូចៗ​ខ្ញុំ​មើល Barcelona និង LaLiga Santander ជា​រួម​ខ្ញុំ​ចូលចិត្ត​មើល​បាល់ទាត់ បែប​នេះ​វា​ពិត​ជា​ល្អ​ក្នុង​ការ​លេង​នៅ​កីឡដ្ឋាន​បែប​នេះ”។

សួរ​នាំ​ដល់​រឿង Philippe Coutinho បុរស​សញ្ជាតិ​សេណេហ្គាល់​ឆ្លើយ​កាត់៖ “គាត់​ល្អ​គឺ​ជា​កីឡាករ​ល្អ ដោយ​ខ្ញុំ​ក៏​ច្រណែន​បន្តិច​ដែរ​ពេល​ Barcelona យក​គាត់​បាន ​ព្រោះ​គាត់​នៅ​ក្មេង​ហើយ​នឹង​ខិតខំ​ពង្រឹង​ខ្លាំង​ជាង​នេះ​ច្រើន​ទៀត”។ ប្រភព:Marca

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT