Tim Howard អតីតអ្នកចាំទីក្រុម Man Utd និង Everton បាននិយាយថាខ្លួនមិនចង់ឃើញ Liverpool លើកពានឡើយ អំឡុងពេលនៅមានដង្ហើមដកនេះ។
ក្រុម Liverpool នារដូវកាលនេះ ស្ថិតក្នុងការប្រជែងពានរង្វាន់២ផ្សេងគ្នា គឺ Premier League និង Champions League ។ ពាន Premier League ពួកគេនៅចាញ់ក្រុមកំពូលតារាង Man City តែ១ពិន្ទុប៉ុណ្ណោះ ខណៈដែលការប្រកួតនៅសល់២ប្រកួតទៀត។ ចំណែកឯពានរង្វាន់ Champions League វិញ ពួកគេនឹងប៉ះក្រុមខ្លាំង Barcelona នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ដោយសារតែឃើញក្រុមហង្សក្រហមកំពុងប្រជែងពានដល់ទៅ២នេះ ក៏បានធ្វើឱ្យ Howard ដែលជាអតីតកីឡាករធ្លាប់លេងឱ្យ Man Utd និង Everton ផងនោះ បានបញ្ជាក់អារម្មណ៍ថាមិនចង់ឃើញពួកគេលើកពានឡើយ។ អតីតកីឡាករជម្រើសជាតិអាមេរិករូបនេះ និយាយថា៖ “ខ្ញុំសង្ឃឹមថាក្រុម Liverpool មិនបានឈ្នះពានរង្វាន់អ្វីទាំងអស់ ពេលខ្ញុំនៅមានដង្ហើមដកនេះ”៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET