ក្រុម Spurs បានបរាជ័យក្នុងដីខ្លួនឯង ១-០ ក្រោមថ្វីជើងរបស់ Ajax កាលពីយប់មិញនេះ ក្នុងការប្រកួតពានរង្វាន់ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ត្បិតតែបរាជ័យជើងទី១នេះមែន ប៉ុន្តែលោក Pochettino នៅតែជឿជាក់លើកូនក្រុម អាចឡើងវគ្គបន្ដបានដដែល ព្រោះការប្រកួតនៅសល់៩០នាទីទៀតសម្រាប់ជើងទី២។ អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនរូបនេះ បាននិយាយទៀតថា៖ “វាជាលទ្ធផល ១-០។ យើងត្រូវតែជឿជាក់លើខ្លួនឯង ថានឹងឈ្នះការប្រកួតជើងទី២។ សម្រាប់ប្រកួតនេះ យើងចាប់ផ្ដើមមិនល្អទេ ស្របពេល Ajax វិញ បានបង្ហាញពីថាមពល។ វាពិបាកសម្រាប់យើងនៅពេលយើងខ្សោយកម្លាំងយ៉ាងនេះ”។
ក្រុម Spurs នៅយប់មិញនេះ លេងដោយអវត្តមានខ្សែប្រយុទ្ធសំខាន់២រូប គឺ Harry Kane និង Son ដែលសុទ្ធតែជាកីឡាករសំខាន់សម្រាប់រកគ្រាប់បាល់។ នៅជើងទី២ Son អាចចូលលេងបានព្រោះផុតបម្រាម ប៉ុន្តែសម្រាប់ Kane ដែលរងរបួសនោះនៅមិនទាន់ច្បាស់នៅឡើយទេ៕ប្រភព៖ BBC
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET