លោក Jurgen Klopp អ្នកចាត់ការក្រុម Liverpool ចង់ឱ្យកូនក្រុមបំផ្លាញក្ដីស្រមៃរបស់ Messi ដែលធ្លាប់និយាយថាចង់លើកពានរង្វាន់ UEFA Champions League នារដូវកាលនេះ។
ក្រុម Liverpool នឹងត្រូវលេងជើងទី១ ពានរង្វាន់ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅទឹកដី Barcelona នៅម៉ោង២រំលងអាធ្រាត្រនេះហើយ។ មុនការប្រកួតនេះឈានចូលមកដល់ លោក Klopp អ្នកចាត់ការក្រុមហង្សក្រហមបាននិយាយបែបលេងសើចថា ក្រុមរបស់លោកមិនញញើតកីឡដ្ឋាន Camp Nou ឡើយ ព្រោះវាគ្រាន់តែជាទីលានបាល់ទាត់មួយប៉ុណ្ណោះ។
មិនត្រឹមតែប៉ុណ្ណឹង បុរសសញ្ជាតិអាល្លឺម៉ង់នេះថែមទាំងចង់បំផ្លាញក្ដីស្រមៃរបស់ Messi ក្នុងការឈ្នះពានរង្វាន់ Champions League ថែមទៀត។ លោកធ្លាប់ដឹងថាប៉ុន្មានខែមុន Messi និយាយថារដូវកាលនេះនឹងជួយក្រុម Barcelona លើកពាន UCL ។ ដូច្នេះហើយ ដើម្បីឱ្យក្រុម Liverpool លើកពាននេះបាន គឺទាល់តែបំផ្លាញក្ដីស្រមៃរបស់កីឡាករអាហ្សង់ទីននេះចោល៕ប្រភព៖ dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET