ក្រុម Ajax បានបន្ដភាពខ្លាំងរស់ខ្លួន ដោយយកឈ្នះលើក្រុម Spurs បានដល់ក្នុងផ្ទះនាលទ្ធផល ១ទល់នឹង ០ កាលពីយប់មិញនេះក្នុងពានរង្វាន់ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ការប្រកួតត្រឹមតែ១៥នាទីប៉ុណ្ណោះ ក្រុម Ajax អាចរកគ្រាប់បាល់នាំមុខក្រុមម្ចាស់ផ្ទះ Spurs បានបាត់ទៅហើយ ដោយកីឡាករ Donny van de Beek ជាអ្នកធ្វើបានសម្រេច។ ស្របពេលដែល១គ្រាប់នេះហើយ ជាគ្រាប់បាល់ជ័យជម្នះឱ្យក្រុមហុល្លង់តែម្ដង បើទោះជាក្រុម Spurs បានព្យាយាមវាយសម្រុកទៀតយ៉ាងណាក្ដីក៏គ្មានលទ្ធផលគ្រាប់បាល់កើតឡើងដែរ។
ការប្រកួតកាត់សេចក្ដីជើងទី២រវាងក្រុមទាំងពីរខាងលើនេះនឹងធ្វើឡើងនៅថ្ងៃទី៩ខែឧសភាឆ្នាំ២០១៩ខាងមុខនេះ នៅទឹកដីរបស់ក្រុម Ajax វិញម្ដង៕ប្រភព៖ dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET