ក្លឹប​យក្ស ២ ពេញ​ចិត្ត Cavani… បើ PSG អត់​លក់​ឆ្នាំ​នេះ​ទេ ឆ្នាំ​ក្រោយ​តែ​មួយ​រៀល​មិន​បាន​ផង

យោង​តាម​សារព័ត៌មាន Daily Mail បាន​ចុះ​ផ្សាយ​ថា​ក្លឹប​យក្ស Manchester United និង Chelsea របស់​អង់គ្លេស​សុទ្ធ​សឹង​កំពុង​ចាប់​អារម្មណ៍​ចង់​ចុះ​ហត្ថលេខា​យក​ខ្សែ​ប្រយុទ្ធ​ខ្ញី​ចាស់ Edinson Cavani ឲ្យ​ចាកចេញ​ពី PSG ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។

កីឡាករ​សញ្ជាតិ​អ៊ុយរុយហ្គាយ​ប្រឈម​នឹង​គ្មាន​តម្លៃ​ខ្លួន​សូម្បី​តែ​មួយ​រៀល ​ស្រប​ពេល​កុងត្រា​នៅ​សេសសល់​ក៏​មាន​រយៈ​ពេល​ត្រឹម ១ ឆ្នាំ ពោល​គឺ​មាន​ន័យ​ថា​បើ PSG មិន​បង្ខំ​លក់​ចេញ​រូប​គេ​នា​រដូវ​ក្តៅ​ខាង​មុខ​ទេ នោះ​នឹង​មិន​ទទួល​បាន​ចំណូល​អ្វី​ឡើយ​នា​ឆ្នាំ​បន្ទាប់។

ផ្លាស់​ចេញ​ពី Napoli នា​ឆ្នាំ ២០១៣ ខ្សែ​ប្រយុទ្ធ Cavani បង្ហាញ​ខ្លួន​បាន ២៧៥ ប្រកួត​និង​រក​បាន ១៩២ គ្រាប់​ឲ្យ​ក្លឹប Paris Saint-Germain។ ប្រភព: BeSoccer

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT