នាវេលាម៉ោង ០២:០០ នាទីរំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃពុធនេះ Tottenham នឹងត្រូវបើកកីឡដ្ឋានស្វាគមន៍ក្លឹប Ajax របស់ហូឡង់ដែលជាជំនួបជើងទី ១ វគ្គ ៤ ក្រុមចុងក្រោយ Champions League។
យោងតាម Opta Number យើងក៏សម្រង់ចេញជាស្ថិតិ ៥ ចំណុចធំៗដែលអ្នកទស្សនាគួរលៃលកត្រូវដឹងមុនឈានដល់ការប្រកួត៖
- ជួបគ្នា ៦ ដងលើកចុងក្រោយទល់ក្រុមអង់គ្លេស Ajax ឈ្នះតែ ១ គត់ (កាលប៉ះ City ខែតុលា ឆ្នាំ ២០១២)
- ជួប Ajax ពីរលើកកន្លងទៅនៅពាន Cup Winner ១៩៨១-៨២ ក្រុមមាន់ខ្នាយមាស Spurs ឈ្នះទាំងពីរជើង (៣-១ ក្រៅដី, ៣-០ ក្នុងដី)
- Son ត្បិតអវត្តមានរាត្រីនេះ តែរូបគេជាកីឡាករអាស៊ីនាំមុខតំណែង Top Scorer ធ្វើបាន ១២ គ្រាប់នៅ CL
- ២២ ឆ្នាំហើយដែល Ajax ខកខានឡើងមកវគ្គ ៤ ក្រុមចុងក្រោយ (ចាញ់ Juventus រដូវកាល ១៩៩៦-៩៧)
- ១០ ប្រកួតក្នុងដីចុងក្រោយនៅ CL ក្រុម Spurs ឈ្នះ ៨ ខណៈ ៣ ប្រកួតក្រៅដីចុងក្រោយរបស់ Ajax នៅ CL ក៏ឈ្នះទាំងអស់។ ប្រភព: FoxSportAsia
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET