ការប្រកួតវគ្គ៤ក្រុមចុងក្រោយពានរង្វាន់ UEFA Champions Leauge នឹងដំណើរការប្រកួតនាម៉ោង២រំលងអាធ្រាតនេះហើយ ដោយក្នុងនោះ Tottenham Hotspur ត្រូវទទួលភ្ញៀវ Ajax ខណៈជើងឯក Laliga ថ្មីថ្មោង Barcelona ទទួលក្រុមហង្សក្រហម Liverpool។
ខាងក្រោមនេះជាពត៌មានមួយចំនួនដែលគួរតែដឹង៖
Spur កំពុងធ្លាក់ទម្រង់ ខណៈ Ajax ត្រូវការបង្កើតប្រវត្តិសាស្ត្រ៖ ក្រុមលោក Mauricio Pochettino កំពុងយ៉ាប់យ៉ឺននៅក្នុងលីគ ដោយ៣ប្រកួតចុងក្រោយចាញ់២ទៅហើយ។ យប់នេះពួកគេ នឹងត្រូវលេងដោយគ្មាន Harry Kane, Harry Winks, និង Moussa Sissoko ខណៈតារាឆ្នើម Heung-min Son ត្រូវអវត្តមានដោយសារកាត។ Ajax វិញ កំពុងធ្វើឲ្យពិភពបាល់ទាត់ចាប់អារម្មណ៍ ក្នុងនោះជាមធ្យមពួកគេរកបានច្រើនជាង២.៥គ្រាប់ក្នុងការប្រកួតវគ្គចាញ់ធ្លាក់កន្លងមក។ គេបានទៅស៊ុតដល់ដី Santiago Bernabeu របស់ Real Madrid ដល់ទៅ៤គ្រាប់ នឹងបន្តស៊ុត២គ្រាប់ទម្លាក់ Juventus ថែមទៀត។
Barcelona ទុកជើង Messi ចាំហូប Liverpool ជាស្រេច៖ បន្ទាប់ពីឈ្នះ Lavente ១-០ គ្រូបង្វឹកអ្នកមានបុណ្យ បានសម្រេចដូរ Messi ចេញ ដើម្បីទុកកម្លាំងស្នូលស្វាគមន៍ក្រុមមកពីអង់គ្លេស។ Barca ពុំទាន់ចាញ់ឡើយក្នុង២២ប្រកួតចុងក្រោយ ( មិនរាប់ពាន Supercopa Catalunya )។ Barca ពុំទាន់ចាញ់ក្នុងផ្ទះឡើយ គិតតាំងពីខែវិច្ឆិកាឆ្នាំមុន ពោលគឺឈ្នះ៨ប្រកួតតែម្តង។ Camp Nou ជាទឹកដីស្ថានសួគ៌របស់ពួកគេ ដែលឈ្នះ២៨ ស្មើ៣ ក្នុង៣១ប្រកួតចុងក្រោយ និងតែងតែស៊ុតបានច្រើនជាង២គ្រាប់ ក្នុង២២ប្រកួតចុងក្រោយនៅ UCL។
ការប្រកួតវគ្គចាញ់ធ្លាក់នេះនឹងគិតរូបមន្តគ្រាប់បាល់ក្រៅដី ( Away Goal ) ។ ជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី០៩ ខែឧសភាខាងមុខ។
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET