គ្រូ Ajax ​ថា​តាំង​ពី​មុន​ដំបូង​មក ​គ្មាន​នរណា​គិត​ថា Ajax ​មក​ដល់​វគ្គ​នេះ​ទេ​

Erik ten Hag ​កំពុង​ដឹក​នាំ​ក្រុម Ajax ​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​នា​រដូវ​កាល​នេះ។

​ក្រុម Ajax ​នឹង​លេង​ទល់​ក្រុម Spurs ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Champions League ​។ នេះ​ជា​ការ​ប្រកួត​មួយ​ដ៏​ស្វិតស្វាញ ត្បិត​អី​ក្រុម​ទាំង​ពីរ​មើល​ទៅ​មាន​ទម្រង់​លេង​និង​ស​មត្ថភាព​ប្រហាក់​ប្រហែល​គ្នា។

ជាក់​ស្ដែង​លោក Erik ten Hag ​អ្នក​ចាត់ការ​ក្រុម Ajax ​បាន​បញ្ជាក់​ថា​នេះ​ជា​កំណត់ត្រា​ល្អ​មួយ​សម្រាប់​ក្រុម​នា​រដូវ​កាល​នេះ។ ត្បិត​អី​តាំង​ពី​វគ្គ​ចែក​ពូល​មក គ្មាន​នរណា​ម្នាក់​គិត​ថា​ក្រុម Ajax ​អាច​ឈាន​ដល់​វគ្គ​នេះ​ទេ។ ជា​លទ្ធផល​ក្រុម​របស់​លោក​ធ្វើ​បាន ​ហើយ​ពិភព​លោក​ក៏​ភ្ញាក់ផ្អើល​ដែរ​ចំពោះ​រឿង​នេះ។ ជា​យុទ្ធសាស្ត្រ Erik ​ចង់​បាន​លើស​ពី​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​ដើម្បី​នាំ​ក្រុម​ហុល្លង់​បង្កើត​ប្រវត្តិសាស្ត្រ​ជា​ថ្មី​ម្ដង​ទៀត៕ប្រភព៖ UEFA

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT