Sheffield United ​ក្លាយ​ជា​ក្រុម​ទី​២ ​ឡើង​មក​លេង​នៅ Premier League ​

Sheffield United ​បាន​ក្លាយ​ជា​ក្រុម​ទី​២​នៅ Championship ​កក់​កៅអី​បាន​មក​លេង​នៅ Premier League ​ហើយ ​បន្ទាប់​ពី Norwich City។

​នេះ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​១២​ឆ្នាំ​ចុង​ក្រោយ ដែល​ក្រុម Sheffield United  ​បាន​ឱកាស​ឡើង​មក​លេង​នៅ Premier League ​វិញ។ ​ក្រុម​របស់​លោក Chris Wilder មាន​៨៨​ពិន្ទុ​ក្រោយ​៤៥​ប្រកួត​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​តារាង Championship ។ តំណែង​នេះ​បាន​ធ្វើ​ឱ្យ​ពួកគេ​កក់​កៅអី​រួច​ជា​ស្រេច​ជាមួយ Norwich ​ដើម្បី​ឡើង​មក​លេង​នៅ Premier League ​ហើយ។

មិន​ត្រឹម​ប៉ុណ្ណោះ ​ក្រុម​មួយ​នេះ​ក៏​នៅ​មាន​ឱកាស​ប្រជែង​ជាមួយ​ក្រុម Norwich City ​ដើម្បី​លើក​ពាន​ផង​ដែរ ត្បិត​អី​ការ​ប្រកួត​នៅ​សល់​១ប្រកួត​ទៀត ​ហើយ​ក្រុម​ទាំង​ពីរ​មាន​គំលាត​ពិន្ទុ​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ។ បើ​ក្រុម Norwich ​ភ្លាត់​ចាញ់​ប្រកួត​ចុង​ក្រោយ ​ហើយ Sheffield ​ឈ្នះ ​នោះ​ពួកគេ​នឹង​ឡើង​មក​លេខ​១​វិញ​ហើយ។ ប្រកួត​ចុង​ក្រោយ​នោះ គឺ​ក្រុម Sheffield ​ប៉ះ QPR ​និង​ក្រុម Norwich ​ប៉ះ Aston Villa ៕ប្រភព៖ dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT