គ្រូ PSG  ​ស្ដី​បន្ទោស Neymar ​រឿង​រុញ​អ្នក​គាំទ្រ ពេល​ចាញ់​ការ​ប្រកួត​

លោក Thomas Tuchel  ​អ្នក​ចាត់ការ​ក្រុម PSG ​មិន​សប្បាយ​ចិត្ត​ចំពោះ​ទង្វើ​របស់​ខ្សែ​ប្រយុទ្ធ Neymar ​ចំពោះ​អ្នក​គាំទ្រ អំឡុង​ពេល​លេង​ចាញ់​ក្រុម Rennes ​ពាន​រង្វាន់ French Cup ​ឡើយ។

 

ក្រុម PSG ​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Rennes ​ទាំង​មិន​គួរ​ឱ្យ​ជឿ ​ដោយ​បាល់​កាត់​សេចក្ដី​១១​ម៉ែត្រ ​៦-៥ ​ក្រោយ​លេង​ស្មើ​គ្នា​២-២ ​ក្នុង​ម៉ោង​លេង​១២០​នាទី។ បរាជ័យ​នេះ ​បាន​ធ្វើ​ឱ្យ​កីឡាករ​ក្រុម​អ្នក​មាន​បារាំង​មិន​សប្បាយ​ចិត្ត​ឡើយ ​ហើយ​អ្នក​ដែល​មិន​សប្បាយ​ចិត្ត​ខ្លាំង​ជាង​គេ​នោះ​គឺ Neymar ​តែ​ម្ដង។

អំឡុង​ពេល​ឡើង​ទៅ​យក​មេដាយ Neymar ​បាន​ប៉ះ​ពាក្យ​សម្ដី​ជាមួយ​អ្នក​គាំទ្រ​នៅ​ផ្លូវ​ឡើង ​ហើយ​បាន​វាយ​១​ដៃ ​ទៅ​លើ​អ្នក​គាំទ្រ​នោះ​ថែម​ទៀត។ កាយ​វិការ​នេះ ​ធ្វើ​ឱ្យ​គេ​ចែក​រំលែក​ច្រើន​មែនទែន ​ហើយ​សម្រាប់​លោក Tuchel ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម PSG ​វិញ ​ក៏​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ផង​ដែរ។

លោក  បាន​និយាយ​ដូច្នេះ​ថា​៖ “អ្នក​មិន​អាច​ទៅ​វាយ​អ្នក​គាំទ្រ​បាន​ទេ គឺ​មិន​អាច​កើត​ឡើង​តែ​ម្ដង។ វា​ពិបាក​ក្នុង​ការ​បរាជ័យ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ប៉ុន្តែ​អ្នក​ត្រូវ​ទទួល​យក​ការ​ពិត ​ទទួល​យក​លទ្ធផល​នៃ​ការ​ប្រកួត។ ប្រសិន​បើ​យើង​ចាញ់ យើង​ត្រូវ​ទទួល​យក ​និង​គោរព​ដៃ​គូ​ប្រកួត”៕ប្រភព៖ BBC

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT