Pochettino មាន​ក្ដី​ស្រមៃ​នាំ Spurs ​លើក​ពាន Champions League ​

លោក Pochettino ​អ្នក​ចាត់ការ​ក្រុម Spurs ​បាន​បញ្ជាក់​ថា​លោក​មាន​ក្ដី​ស្រមៃ​លេង​ក្នុង​ពាន​រង្វាន់ UEFA Champions League ​និង​បាន​លើក​ពាន​រង្វាន់​មួយ​នេះ​នៅ​ថ្ងៃ​ណា​មួយ។

ក្រុម Spurs ​នឹង​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Ajax ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ​ហើយ ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជើង​ទី​១។ Ajax ​ក្រុម​របស់​ហុល្លង់​កំពុង​ឡើង​ជើង​ខ្លាំង​មែនទែន។ ជាក់​ស្ដែង​ពួកគេ​បាន​ទម្លាក់ Real Madrid ​ក្រុម​ការពារ​ជើង​ឯក ​និង​ទម្លាក់​ក្រុម Juventus ​បាន​ថែម​ទៀត ​មុន​មក​ប៉ះ​ក្រុម Spurs ​នេះ។

ដោយសារ​តែ​លេង​បាន​ល្អ​នេះ​ហើយ ទើប​បាន​ជា​លោក Pochettino ​អ្នក​ចាត់ការ​ក្រុម Spurs ​និយាយ​មុន​ការ​ប្រកួត​នេះ​ថា​៖ “ពួកគេ​ជា​ក្រុម​ល្អ ​ដូច​ដែល​គ្រប់​គ្នា​បាន​ឃើញ។ ​ខ្ញុំ​សង្ឃឹម​ថា​យើង​នឹង​ធ្វើ​បាន​ល្អ ​ព្រោះ​លេង​នៅ​ដី​យើង។ ខ្ញុំ​តែង​ស្រមៃ​ក្នុង​ការ​លេង​ពាន​រង្វាន់​នេះ ​ហើយ​ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​នាំ​ក្រុម​នេះ លើក​ពាន​រង្វាន់​ធំ​ឱ្យ​បាន​”៕ប្រភព៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT