De Jong៖ “ខ្ញុំ​អត់​សង្ឃឹម​បាន​ជាប់​ជម្រើស​ដំបូង​នៅ Barcelona ទេ”

Frenkie de Jong ​ត្រៀម​នឹង​ចាកចេញ​ទៅ​ចូលរួម​ជាមួយ Barcelona នា​រដូវ​កាល​ក្រោយ ប៉ុន្តែ​ត្រូវ​បំពេញ​កាតព្វកិច្ច​ជួយ Ajax ឲ្យ​ឆ្លងផុត​ Champions League នៅ​វគ្គ ៤ ក្រុម​ចុង​ក្រោយ​នេះ​សិន។

ត្បិត​អី​អ្នក​មាន​បុណ្យ​ហាក់​ពេញ​ចិត្ត​កីឡាករ​រូប​នេះ​ជា​ខ្លាំង ប៉ុន្តែ De Jong ក៏​នៅ​តែ​មិន​ប្រាកដប្រជា​ដោយ​ហ៊ាន​និយាយ​ត្រង់ៗ​ថា​ខ្លួន​មិន​សង្ឃឹម​នឹង​បាន​ជាប់​ជម្រើស​ដំបូង​នៅ​ទ្រនំ​ថ្មី​នោះ​ឡើយ។ បង្ហើប​ប្រាប់​សារព័ត៌មាន​ហូឡង់៖ “ខ្ញុំ​មិន​រំពឹង​ថា​បាន​លេង​ជម្រើស​ដំបូង​នៅ Barcelona ទេ ហើយ​ខ្ញុំ​ក៏​នឹង​នឹកនា​គ្រប់​យ៉ាង​នៅ Ajax ​ដែល​ខ្ញុំ​បាន​រីករាយ​កន្លង​មក​នៅ​ទី​នេះ”។

ខ្សែ​បម្រើ​វ័យ​ក្មេង​រូប​នេះ​បន្ត​ថា៖ “ខ្ញុំ​ពិត​ជា​សោកសៅ​នឹង​ការ​ចាកចេញ​នេះ តែ​ក៏​រីករាយ​នឹង​ទៅ​ចូលរួម​ជាមួយ Barcelona”។

បញ្ជាក់​ថា Ajax ដែល​ជា​ក្រុម​យុវជន​ឡើង​ជើង​នា​រដូវ​កាល ២០១៨/១ នេះ នឹង​ត្រូវ​បើក​ការ​តតាំង​ជាមួយ​ម្ចាស់​ផ្ទះ Tottenham នា​ព្រឹក​ថ្ងៃ​ពុធ​សប្តាហ៍​នេះ មុន​ហោះ​មក​សម្រេច​លទ្ធផល​ចាញ់​ឈ្នះ​នៅ​ទឹក​ដី​ហូឡង់​នា​សប្តាហ៍​បន្ទាប់។

ប្រភព:BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT