Real Madrid មិនអាចយកបាន ៣ ពិន្ទុពីក្រុមបាតតារាង Rayo Vallecano កាលពីយប់មិញបានទេ បន្ទាប់ពីចាញ់បាល់ប៉េណាល់ទីនៅលទ្ធផល ១-០ ក្រោមថ្វីជើងក្រុមភ្ញៀវ។ ត្បិតអីមានចចាមអារ៉ាមល្ហិចល្ហៀងពីដំណឹងចាកចេញរបស់កីឡាករជាច្រើនរូបក្នុងក្លឹប ប៉ុន្តែអ្នកចាត់ការលោក Zidedine Zidane និយាយច្បាស់ៗថា Raphael Varane គ្មានផ្លូវដើរចេញឡើយ។
បង្ហើបប្រាប់សារព័ត៌មានក្រោយបិទប្រកួតគ្រូបង្វឹកសញ្ជាតិបារាំងបាននិយាយថា៖ “ចំណុចវិជ្ជមានមួយនារដូវកាលនេះគឺ Varane នឹងបន្តនៅ”។
រំឭកថា Varane បានផ្លាស់ចេញពី Lens មក Real Madrid នាឆ្នាំ ២០១១ ហើយបានឈ្នះពានរង្វាន់ជាច្រើននៅទីនេះ មិនថាតែ Champions League និងការជួយឲ្យបារាំងលើកពាន World Cup ទៀតផង។ នាមជាខ្សែការពារដ៏ស្អិតមួយរូប Varane ក៏ធ្លាប់ត្រូវបានក្រុមកំពូលជាច្រើនមានតាំងពី Man Utd និង Juventus ជាដើមចាប់អារម្មណ៍ចង់យកគេចេញពី Bernabeu។ ប្រភព: FoxSportAsia
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET