បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុម Leicester City ៣-០ កាលពីយប់មិញនេះមក បានធ្វើឱ្យក្រុម Arsenal ពិបាកក្នុងការចូល Top4 មែនទែន ព្រោះការប្រកួតនៅសល់តែ២ប្រកួតទៀតប៉ុណ្ណោះ។
ទន្ទឹមគ្នានឹងឱកាសសឹងតែអស់នេះហើយ បានធ្វើឱ្យលោក Unai Emery អ្នកចាត់ការក្រុម Arsenal បង្វែរអារម្មណ៍មកផ្តោតលើពានរង្វាន់ Europa League វិញ ព្រោះបើពួកគេឈ្នះពាននេះ នឹងបានលេងពានរង្វាន់ UEFA Champions League ដូចគ្នា។ លោក Emery បានប្រាប់ទៅកូនក្រុមប្រមូលអារម្មណ៍មកវិញ ដើម្បីលេងទល់ក្រុម Valencia នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League ។
អ្នកចាត់ការដែលមានបទពិសោធល្អនៅពានរង្វាន់កម្រិតទី២ទ្វីបអឺរ៉ុបខាងលើ បានបន្ដទៀតថា ប៉ះក្រុម Valencia គឺជាការប្រកួតពិបាកមួយសម្រាប់កាំភ្លើងធំ។ ពេលនេះ Arsneal លេងមិនល្អឡើយក្នុងលីគប៉ុន្មានប្រកួតជាប់គ្នាមកហើយ ដូច្នេះពួកគេត្រូវតាំងចិត្ត និងប្រឹងប្រែងហ្វឹកហាត់បន្ដទៀត ទើបអាចឈ្នះវិញបាន៕ប្រភព៖ METROL
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET