លោក Fabio Cannavaro បានលាឈប់ពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិចិនហើយ ក្រោយពីដឹកនាំទើបតែបាន២ប្រកួតប៉ុណ្ណោះ។
ការសម្រេចចិត្តលាឈប់ពីតំណែងនេះ គឺក្រោយពីលោកដឹកនាំក្រុមចិនចាញ់២ប្រកួត។ ប្រកួតទី១ ចាញ់ក្រុមថៃ និងប្រកួតទី២ចាញ់ក្រុមអ៊ូបេគីស្ថាន។ មូលហេតុដែលធ្វើឱ្យរូបគេសម្រេចចិត្តចាកចេញនេះ ត្រូវបានសាមីខ្លួនបញ្ជាក់ថាល្មមដល់ពេលត្រូវត្រលប់ទៅនៅជាមួយគ្រួសារវិញហើយ។ លោកបានចំណាយពេលច្រើននៅប្រទេសចិន ហើយក៏អរគុណដល់ក្លឹបនិងជម្រើសជាតិចិន ដែលផ្ដល់ឱកាសដល់លោកផងដែរ។
Cannavaro ជាវីរបុរសអ៊ីតាលីដែលធ្លាប់ជួយប្រទេសនេះ ឈ្នះពានរង្វាន់ World Cup។ អតីតខ្សែការពាររូបនេះ ក៏ធ្លាប់មកកម្ពុជាផងដែរ។ អ្វីដែលកាន់តែពិសេស លោកធ្លាប់ទាំងឈ្នះពានរង្វាន់ Ballon d’Or ថែមទៀតកាលពីឆ្នាំ២០០៦កន្លងទៅ៕ប្រភព៖ GOAL
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET