អ្នកចាត់ការ Pep Guardiola បានបញ្ជាក់ថាក្រុម Manchester City នឹងយកបាន៣ពិន្ទុបន្ថែមទៀត ក្នុងការប្រកួតទល់ Leicester City នៅប្រកួតទី៣៧នៃលីគកំពូលអង់គ្លេស។
Man City យកឈ្នះលើក្រុម Burnly យ៉ាងលំបាក ១-០ ដែល១គ្រាប់យកបាន៣ពិន្ទុនោះធ្វើបានសម្រេចដោយ Sergio Aguero នៅនាទី៦៣។ ជ័យជម្នះនេះដែរ ក៏បានធ្វើឱ្យក្រុមមួយនេះ កាន់តែកៀកក្នុងការការពារតំណែងជើងឯកផងដែរ ត្បិតអីនៅសល់តែ២ប្រកួតទៀតប៉ុណ្ណោះ នឹងចប់រដូវកាលនេះហើយ។ ២ប្រកួតដែលនៅសល់នេះ គឺក្រុម Man City និងប៉ះក្រុម Leicester City និង Brighton ។
លោក Pep បាននិយាយនៅយប់មិញថា៖ “យើងនឹងទៅយក៣ពិន្ទុបន្ថែមទៀត ជាមួយក្រុម Leicester City ដែលជាក្រុមកំពុងលេងល្អ។ យើងមានពេលសម្រាកគ្រប់គ្រាន់មុនដល់ការប្រកួត។ យើងនឹងរៀបចំក្រុមឱ្យល្អ ដើម្បីយក៣ពិន្ទុបន្ថែម មុនទៅយក៣ពិន្ទុទៀតនៅ Brighton ដែលជាការប្រកួតលើកពានតែម្ដង”៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET