ក្រុម Real Madrid បានបរាជ័យក្រោមថ្វីជើងក្រុម Rayo ក្នុងលទ្ធផល ១-០ មិនគួរឱ្យជឿ ក្នុងការប្រកួតលីគកំពូល La Liga កាលពីយប់មិញនេះ។
អធិរាជស បើទោះជាស្ថិតក្រោមការដឹកនាំរបស់លោក Zidane ក៏ពិតមែន ប៉ុន្តែពួកគេនៅតែមិនទាន់រកឃើញចំណុចល្អវិញនៅឡើយ។ ជាក់ស្ដែងក្នុងការប្រកួតនៅយប់មិញនេះ លេងទល់ក្រុមបាតតារាង Rayo ពួកគេហាក់មិនទាន់ប្រមូលអារម្មណ៍ លេងសហការគ្នាបានល្អឡើយ។ លទ្ធផលចាញ់១ -០ នេះ ក៏បានធ្វើឱ្យអ្នកគាំទ្រខកចិត្តជាខ្លាំងផងដែរ។
លោក Zidane ធ្លាប់និយាយចំពោះក្រុម Real Madrid ថានឹងពិបាកក្នុងការឱ្យពួកគេប្រមូលអារម្មណ៍ប្រឹងលេងវិញណាស់ ព្រោះការបាត់បង់ពានរង្វាន់ គឺនឹងធ្វើឱ្យពួកគេលេងត្រឹមតែកំដរការប្រកួតប៉ុណ្ណោះ៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET